Thứ 3, 21/08/2018, 2:5 GMT+7
លើកកម្ពស់តម្លៃដំណាំតែ ទ្វៀនក្វាង
16:48, 06/08/2018
ជាមួយនឹងផ្ទៃដីដាំដុះជាង ៨.៧០០ ហិកតា តែគឺជាដំណាំចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅលើភូមិសាស្រ្តខេត្ត ទ្វៀនក្វាង។
ដើម្បីលើកកម្ពស់ទិន្នផលនិងគុណភាពដំណាំតែ ខេត្ត ទ្វៀនក្វាង បានដំណើរការគោលនយោបាយជាច្រើនដូចជា៖ ឧបត្ថម្ភទុនកម្ចីចំពោះក្រុមគ្រួសារទាំងឡាយដែលដាំថ្មី ថែទាំកែច្នៃតែពិសេសប្រចាំតំបន់ ក្រុមគ្រួសារដែលបង្វែរទៅ ដាំបណ្តាប្រភេទពូជតែថ្មីដូចជា៖ ភុកទៀន ង៉ុកធុយ បាតទៀន។ល។ លើកទឹកចិត្តដល់ការដាំដំណាំតែតាមស្តង់ដារ VietGAP និង GlobalGAP ...។
អាស្រ័យដោយការជំរុញយ៉ាងខ្លាំងក្លាយន្តូបនីយកម្មក្នុងផលិតកម្ម ទិន្នផលតែនៅ ទ្វៀនក្វាង បានកើនឡើងគួរអោយកត់សម្គាល់

កម្មាភិបាលមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈនៃស្រុក អៀនសឺន ណែនាំមាមីងបងបូ្អនប្រជាកសិករភូមិដាបាន លេខ ២ ឃុំ មីបាំង អំពីបចេក្ច ទេសថែទាំដំណាំតែ

ដោយសារបណ្តាគោលនយោបាយនៃការឧបត្ថម្ភដូចពោលខាងលើ ប្រជាជននៅភូមិ វិញតឹន ឃុំ តឹនត្រាវ (ស្រុក សឺនយឿង) បានបង្វែរទៅដាំបណ្តាពូជតែថី្ម ព្រមទាំងអនុវត្តវិទ្យាសាស្រ្ត - បចេ្ចកទេសដើម្ប ីលើកកម្ពស់ទិន្នផល តម្លៃផលិតផល។ 
ផលិតផលតែ វិញតឹន របស់មាមីងបងប្អូនប្រជាកសិករភូមិ វិញតឹនឃុំ តឹនត្រាវ ស្រុក សឺនយឿង - ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាតែដ៏ល្បីឈ្មោះរបស់ខេត្ត ទ្វៀនក្វាង

នៅឃុំ មីបាំង (ស្រុក អៀនសឺន) ១០០% ក្រុមគ្រួសារនិងសិប្បកម្មផលិតកម្មបានផលិតតែធានាសុវត្ថិភាពអនាម័យភោជនាហារ។
ឃុំ ស៊ិញឡុង (ស្រុក ណាហាង) លើកគោលការណ៍អភិវឌ្ឍន៍ដំណាំតែ Shan ទ្វៀតអោយទៅជាដំណាំលក្ខណៈទំនិញ រួមចំណែកលើកកម្ពស់ប្រាក់ចំណូលបង្កការងារធ្វើជូនប្រជាជននៅក្នុងឃុំ

ជាមួយតម្លៃលក់ពី ១១០.០០០ ដល់ ១៣០.០០០ដុងក្នុងមួយគីឡូក្រាម ប្រាក់ចំណូលរបស់អ្នកដាំតែនៅបណ្ដាភូមិ ឃុំសុទ្ធតែកើនឡើង ចំនួនក្រុមគ្រួសារធូរធារ គ្រួសារមានបានសម្រេចជាង ៧០%៕
វូក្វាងដាន - វ៉ាន់ទី

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ