Thứ 3, 23/10/2018, 13:56 GMT+7
វត្ត កូវ នៅ ហូយអាន
09:08, 28/05/2018
នៅ ហូយអាន (ខេត្ត ក្វាងណាម) នៅមានស្ពានបុរាណតែមួយគត់គឺស្ពាន "ឡាយវៀន"។ ស្ពានធ្លាប់បានប្រជាជននៅ ហូយអានហៅថាវត្ត កូវ - ជាកេរដំណែលមួយដែលបានក្លាយជានិមិត្តរូបរបស់ទីក្រុងបុរាណ ហូយអាន។
វត្ត កូវ ត្រូវបាន កសាង ឡើង ដោយពាណិជ្ជករ ជប៉ុន នៅដើមសតវត្សទី ១៧ វត្តស្ថិតនៅលើស្ពានដែល ឆ្លងកាត់ព្រែក តូចមួយហូរចាក់ទៅក្នុងទន្លេធូបូន ជាប់នឹងខ្សែផ្លូវ ២ គឺ៖ ត្រឹនភូ និង ង្វៀនធីមិញខាយ។
 
ចំពោះប្រជាជននៅទីក្រុង ហូយអាន វត្ត កូវគឺជាព្រលឹងជានិមិត្តរូបរបស់ ទីក្រុងបុរាណ ហូយអាន

ស្ពាន កូវ មានស្ថាបត្យកម្មដ៏ល្អឯកប្លែកពីគេដោយមានដំបូលក្បឿងញីឈ្មោលប្រក់ជិតពីលើស្ពានឈើទាំង មូល​ដែលមានប្រវែង ១៩ ម៉ែត្រ។ នៅលើទ្វារធំរបស់វត្តមានផ្លាកធំដែលមានឆ្លាក់ផុសអក្សរ ហាន ៣ តួគឺ ឡាយវៀនគៀវ។
 
សម្រស់ដ៏បុរមបុរាណប្រកបដោយលក្ខណៈប្រពៃណីទ្វីបអាស៊ីរបស់វត្ត កូវ

វត្តមិនគោរពបូជាព្រះសម្មាសម្ពុទ្ធតែគោរពបូជា បាក់ឌេត្រឹនវ៉ - អាទិទេពការពារភូមិស្រុក នាំមកនូវសេចក្តីសុខសប្បាយនិងសុភមង្គលអោយមាមីងបងប្អូន។ វត្តនិងស្ពានសុទ្ធតែធ្វើពីឈើ រចនាពណ៌ ក្បូរក្បាច់យ៉ាងម៉ត់ចត់ សមសួនរវាងបណ្ដារចនាបថស្ថាបត្យកម្ម វៀតណាម ចិន ជប៉ុន។
 
ស្ពាន កូវ មានលក្ខណៈស្ថាបត្យកម្មដ៏ល្អឯកប្លែកពីគេជាច្រើនដោយមានដំបូលក្បឿងញីឈ្មោលប្រក់ជិតពីលើស្ពានដែលធ្វើដោយឈើ

វត្ត កូវ ឥឡូវនេះបានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ទាក់ទាញត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិនៅឆ្នាំ ១៩៩០។ ប្រសិនជាមានឱកាសមកខេត្ត ក្វាងណាម ភ្ញៀវទេសចរមិនអាចរំលងឱកាសស្វែងយល់អំពីវត្ត កូវ នៅ ហូយអាន ឡើយ...៕
អត្ថបទ៖ ហ្វាងមី - រូបថត៖ ត្រឹនឡេឡឹម - ថេយ្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ