Thứ 4, 18/07/2018, 2:31 GMT+7
ស្រុក គ្វេផុង បើកចេញទិសដៅប្រកបដោយចីររភាពអោយផលិតផលពិសេសប្រចាំតំបន់
15:32, 12/05/2018
គ្វេផុង គឺជាស្រុកតំបន់ភ្នំព្រំដែននៃខេត្ត ងេអាន ដោយមានបងប្អូនជនជាតិភាគតិចជាង ៩០% រស់នៅ។ 
ត្រូវបានប្រសិទ្ធនាមជា "ភូមិភាគនៃផលិតផលពិសេសប្រចាំតំបន់" គ្វេផុង សម្បូរដោយភោគផល ផលិត ផលពិសេសដាច់ដោយឡែកដូចជា៖ តែផ្កាលឿង Adenosma ក្រូចវល្លិ ស្រូវ Japonica វល្លិផ្តៅ សំពត់សង្កឹម...។
បណ្តាផលិតផលត្បាញដោយផ្តៅ ឫស្សីរបស់បងប្អូនជនជាតិនៅស្រុក គ្វេផុង ត្រូវបានធើ្វតាមវិធីសិប្បកម្មប្រពៃណី

ដើម្បីនាំបណ្តាភោគផល ផលិតផលរបស់បងប្អូនជនជាតិចេញទៅទីផ្សារ រយៈពេលកន្លងមក គ្វេផុង​ បានបង្កើនការផ្សព្វផ្សាយ បន្តភ្ជាប់ជាមួយមូលដ្ឋាន សហគ្រាសផ្សេងៗ ក្នុងនិងក្រៅខេត្ត។
ផលិតផលពិសេសដាច់ដោយឡែកមួយចំនួនដែលបានត្បាញពីផ្តៅ ឫស្សីរបស់បងបូ្អន ជនជាតិ ថៃ ដូចជា៖ កន្រក្ត ប្រដាប់សង្កត់បាយដំណើប...


ការបើកស្តង់ដាក់តាំងនិងឧទ្ទេសនាមផលិតផលពិសេសដាច់ដោយឡែកប្រចាំតំបន់នឹងរួមចំណែកនាំផលិតផលផ្សេងៗ របស់បងប្អូនជនជាតិនៅក្នុងស្រុកមកដល់ដៃអ្នកប្រើប្រាស់បានឆាប់រហ័សជាង
របរត្បាញសំពត់សង្កឹមត្រូវបានបងប្អូនជនជាតិថៃ ថែរក្សានិងអភិវឌ្ឍ

ស្រុកក៏បានដំណើរការផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជាច្រើនក្នុងគោលបំណងជួយឧបត្ថម្ភ ជំរុញទឹកចិត្តអោយបងប្អូនជនជាតិអភិវឌ្ឍមុខទំនិញប្រពៃណីផ្សេងៗ នៃមូលដ្ឋានដែលមានតម្លៃ សេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលបន្ថែមឱ្យបងប្អូនជនជាតិ ឆ្លងតាមនោះរួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដោយស្ថិរភាព៕
 ថាញ់ទុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ