Thứ 3, 21/08/2018, 2:3 GMT+7
ស្រុក ចឺដូន អភិវឌ្ឍការដាំដំណាំជាលក្ខណៈពាណិជ្ជកម្ម
15:27, 02/07/2018
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកសិរុក្ខកម្មតាមទិសដៅផលិតតាមលក្ខណៈពាណិជ្ជកម្ម ស្រុក ចឺដូន (ខេត្ត បាក់កាន) បាននិងកំពុងដំណើរការគម្រោង "អភិវឌ្ឍការផលិតដំណាំជាលក្ខណៈពាណិជ្ជកម្មមួយចំនួនរួមចំណែកបង្កើនប្រាក់ចំណូល ឱ្យក្រុមគ្រួសារកសិករ" នៅឃុំពីរគឺ តឹនឡឹប និងក្វាងបាច់។
គម្រោងផ្ដោតជាសំខាន់ទៅលើការធ្វើប្រពលវប្បកម្មដំណាំតែ សានត្វៀត ដាំថ្មីពូជដើមព្រូនទុំឆាប់ដើមទន្លាប់អត់គ្រាប់ លើកកម្ពស់ទិន្នផលនិងគុណភាពពូជស្រូវ បាវថាយ (ពូជស្រូវពិសេសប្រចាំតំបន់ ចឺដូន) ... ។ 
ដើមព្រូនទុំឆាប់ងាយថែទាំ មិនសូវមានជម្ងឺនិងដង្កូវ ផ្ដល់ទិន្នផលខ្ពស់ ឆាប់ប្រមូលផលហើយលក់បានថៃ្ល
 
ចំពោះដើមតែ សានត្វៀត គម្រោងប្រឹងប្រែងពង្រីកអោយបាន ៥ ហិកតាតាមទម្រង់រូបភាព VietGAP នៅភូមិ ៣ គឺ៖ ណាលីន ណាសាំ និង ភៀងដែនរបស់ឃុំ តឹនឡឹប។
បើប្រៀបធៀបទៅនឹងមូលដ្ឋានផ្សេងៗ នៅក្នុងខេត្ត ចឺដូន ជាស្រុកដែលមានប្រៀបខ្លាំងជាច្រើនអំពីដំណាំកសិផលជាលក្ខណៈពាណិជ្ជកម្មដូចជា៖ អង្ករបាវថាយ តែ សានត្វៀត...

បងប្អូនជនជាតិប្រមូលផលស្រូវ បាវថាយ នៅលើវាលស្រែ

ឃុំ តឹនឡឹប និងក្វាងបាច់ ក៏នឹងដាំថ្មី ១០ ហិកតាទន្លាប់អត់គ្រាប់មានគុណភាពល្អ ដាំសាកល្បងពូ្រនទុំឆាប់លើផ្ទៃដី ៥ ហិកតាទន្ទឹមនឹងនោះ កែលម្អចម្ការទន្លាប់ចាស់មិនសូវផ្តល់ផលទំហំ ៣,៥ ហិកតា។ 
គម្រោង “អភិវឌ្ឍការផលិតដំណាំជាលក្ខណៈពាណិជ្ជកម្មមួយចំនួនរួមចំណែកបង្កើនប្រាក់ចំណូលអោយក្រុមគ្រួសារកសិករ” ផ្ដោតទៅលើការធ្វើប្រពលវប្បកម្មដើមតែ សានត្វៀត តាមទិសដៅ VietGAP

ការអភិវឌ្ឍនិងបង្កើនទិន្នផលគុណភាពពូជស្រូវ បាវថាយដែលមានវិញ្ញាបនបត្រសម្គាល់ភូមិសាស្រ្តនឹងជួយ ឱ្យបងប្អូនជនជាតិកែលម្អខាងផែ្នកលក់ចេញ បង្កើនប្រាក់ចំណូល៕
ឌឹកហៀវ - ង៉ឹនខាញ់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ