Thứ 7, 18/08/2018, 15:29 GMT+7
ស្រុក ហ្វាងស៊ូភី ជ្រើសយកកសិកម្មជាទិសដៅដ៏ចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
10:59, 08/04/2018
ហ្វាងស៊ូភី គឺជាស្រុកព្រំដែនភាគខាងជើងនៃខេត្ត ហាយ៉ាង ដែលមានចំនួនប្រជាជនប្រមាណជា ១០.០០០ នាក់ ភាគច្រើនគឺបងប្អូនបណ្តាជនជាតិ នុង យ៉ាវ ម៉ុង ជីវភាពរស់នៅនៅមានការលំបាកលំបិនច្រើន។
កំណត់កសិកម្មជាទិសដៅសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចស្រុកបានជំរុញទឹកចិត្តឱ្យបងប្អូនជនជាតិពង្រីកទ្រង់ទ្រាយចិញ្ចឹមសត្វតាមទិសដៅកសិដ្ឋាន សកម្មអភិវឌ្ឍទម្រង់រូបភាពផលិតកម្មកសិកម្មថ្មី។ 
 
បច្ចុប្បន្នស្រុក ហ្វាងស៊ូភី មានកសិដ្ឋាន កសិដ្ឋានគ្រួសារចំនួន ១៨ កន្លែងដែលអភិវឌ្ឍចិញ្ចឹមសត្វតាមទ្រង់ទ្រាយធំ

អាស្រ័យហេតុនោះ ទូទាំងស្រុកបានមានកសិដ្ឋានកសិដ្ឋានគ្រួសារចំនួន ១៨ កន្លែងដែលអភិវឌ្ឍការចិញ្ចឹមសត្វទ្រង់ទ្រាយធំ មានទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាពខ្ពស់ជាង ៣០០ មានហ្វូងគោ ក្របីសរុបសម្រេចបានជាង ២៨.០០០ ក្បាល ហ្វូងជ្រូកជាង ៧០.០០០ ក្បាល ហ្វូងពពែជាង ២៣.០០០ ក្បាលនិងបក្សីស្រុកជិត ៤០០.០០០ ក្បាល។
 
ស្រុក ហ្វាងស៊ូភី ជំរុញទឹកចិត្តអោយបងប្អូនជនជាតិអភិវឌ្ឍបណ្តាទម្រង់រូបភាពផលិតកម្មកសិកម្មថ្មី

បន្ទាប់ពីច្រើនឆ្នាំការបង្កបង្កើនផលយ៉ាងសកម្មកសិកម្ម គ្រួសាររបស់បង ហ្វាងថុងវ៉ា ជនជាតិ យ៉ាវ នៅឃុំ ណឹមទី បានមានហ្វូងពពែរា ប់សិបក្បាល

ជាមួយរាល់ទង្វើជាក់ស្តែងទិសដៅសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋានស្រុក ហ្វាងស៊ូភី បានបំពេញដោយល្អប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកាត់បន្ថយអត្រាគ្រួសារក្រីក្រនិងកែលម្អជីវភាពរស់នៅរបស់បងប្អូនជនជាតិជាជំហានៗ៕
ត្រឹនវៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ