Thứ 2, 28/05/2018, 6:32 GMT+7

កាត់បន្ថយភាពក្រីក្រអាស្រ័យដោយដាំដើមបាគិច

បច្ចុប្បន្ននេះ គ្រួសារបងប្អូនជនជាតិជាច្រើននៅបណ្តាឃុំ អាទៀង ឡាំងប្លាឡេ អាវឿង និងយ៉ាង នៃស្រុក តីយ៉ាង ខេត្ត ក្វាងណាម កំពុងដាំដើម បាគិច (អម្បូរដើមញព្រៃ) រាប់រយហិកតា។ ក្នុងនោះ ឃុំ ឡាំង គឺជាដែនដីដែលមានទំហំដាំដើមបាគិចធំជាងគេដោយមានផ្ទៃដីជិត ៨៦ ហិកតា។

ខេត្ត ត្រាវិញ អភិវឌ្ឍការចិញ្ចឹមសត្វតាមទិសដៅស្ថិរភាព

14:36, 15/05/2017

ខេត្ត ត្រាវិញ នាបច្ចុប្បន្នមានប្រមាណជា ២៣.០០០ ក្រុមគ្រួសារដែលចិញ្ចឹមសត្វពាហនៈ បក្សីស្រុក។ 

ព្រៃដាំថ្មីឡើងវិញលើតំបន់ដីបាក់ស្រុតនៃជ្រោយ កាម៉ាវ

16:30, 01/12/2016

ដោយសារតែការប្រែប្រួលអាកាសធាតុបានជា ប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទៃក្រឡាដីព្រៃការពារនិងដីប្របឆ្នេរសមុទ្រជាច្រើនហិកតានៅជ្រោយ កាម៉ាវ ត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសគឺពីឆ្នាំ ២០០៧ ដល់ ២០១៥ ជាមធ្យមរៀងរាល់ឆ្នាំ មាន ៣០៥ ហិកតាព្រៃការពារនិងដីដុះបន្ថែមប្របតាមឆ្នេរត្រូវទឹកសមុទ្រកួចពន្លិចបាត់ ដែលធ្វើអោយតំបន់ដីជ្រោយនៅចុងប៉ូចនៃមាតុភូមិនេះត្រូវបាត់បង់បន្តិចម្ដងៗហើយទ្រង់ទ្រាយក៏ត្រូវបម្លែងភិនភាគ។

ផ្លាស់ប្តូរនៅអែណា

16:29, 06/11/2016

ឃុំ អែណា ស្រុក ក្រុងអាណា ខេត្ត ដាក់ឡាក់ បច្ចុប្បន្នមាន មនុស្សចំនួនជិត ១៤.០០០ នាក់ ភាគច្រើនគឺបងប្អូនជនជាតិ អេដេ មឿង គិញ...។ អាស្រ័យដោយមានការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ ការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនជាតិ មុខមាត់ អែ ណា បច្ចុប្បន្នបានផ្លាស់ប្តូរយ៉ាងពិតប្រាកដ។

ក្វឹនប៊ិញ កាត់បន្ថយភាពក្រីក្រដោយសារកសាងជនបទថ្មី

12:47, 27/09/2016

ក្វឹនប៊ិញ គឺជាឃុំមួយក្នុងចំណោមបណ្តាឃុំគោលដៅក្នុងការកសាងជនបទថ្មីនៃស្រុក បាច់ថុង ខេត្ត បាក់កាន មាន ៧ ភូមិ ដោយមាន ៥២៦ គ្រួសាររួមមាន ៥ ជនជាតិ៖ តៃ នុង យ៉ាវ ចិន នៅរួម រស់ជាមួយគ្នា។

ចិញ្ចឹមគោយកសាច់ ទិសដៅរួចផុតពីភាពក្រីក្ររបស់បងប្អូនជនជាតិនៅ ម៉ែវវ៉ាក

19:15, 15/08/2016

ពង្រីកសក្តានុពល ឧត្តមភាពមានស្រាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្មានឆ្នាំកន្លងមកនេះ ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍហ្វូងគោ។ ក្រៅពីចិញ្ចឹមពូជគោប្រពៃណី បងប្អូនជនជាតិនៅផ្ដោតទៅលើការចិញ្ចឹមគោយកសាច់ចាត់ទុកថាជាមុខ របរអាជីវកម្មថ្មីមួយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ឃុំ ភឿកហាយ ជាជំហានៗ កាត់បន្ថយភាពក្រីក្រដោយស្ថិរភាព

16:33, 08/08/2016

ភឿកហាយ គឺជាឃុំប្របមាត់សមុទ្រ នៃស្រុក និញភឿក ខេត្ត និញធន់ មាន ៤ ភូមិជាមួយនឹងមនុស្សជិត ១៤.០០០ នាក់ ក្នុងនោះ ៣៣% គឺជាបងប្អូនជនជាតិ ចាម។ ប៉ុន្មានឆ្នាំកន្លងមក នេះទន្ទឹមនឹងការវិនិយោគ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឃុំបានជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មផ្សារភ្ជាប់ទៅនឹងការចិញ្ចឹមសត្វតាមទិសដៅផលិតដើម្បីលក់។

ប្រសិទ្ធភាពពីទំរង់រូបភាពបណ្ដុះផ្សិតអំបោះនៅ ចូវថាញ់

09:14, 17/07/2016

បណ្ដាឆ្នាំថ្មីៗនេះ អាស្រ័យដោយបានចូលរួមក្នុងទំរង់រូបភាពបណ្ដុះផ្សិតអំបោះ មានកសិករជាច្រើននៅបណ្តាឃុំ ភូហ៊ឺវ ភូតឹន ដុងភូ នៃ ស្រុក ចូវថាញ់ ខេត្ត ហូវយ៉ាង បានចំណូលប្រកបដោយស្ថិរភាព។

ខេត្ត ត្រាវិញ ជួយឧបត្ថម្ភបងប្អូនជនជាតិខ្មែរលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

14:40, 06/07/2016

អនុវត្តគោលនយោបាយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិភាគតិច ក្នុងតំណាក់កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ខេត្ត ត្រាវិញ បានជួយឧបត្ថម្ភបងប្អូនជនជាតិខ្មែរជាង ៤.៧០០ ក្រុមគ្រួសារអនុវត្តទម្រង់រូបភាពអភិវឌ្ឍផលិតកម្មចំនួន ១៥៦ ដោយមានថវិកាសរុបជិត ៣១ ពាន់លានដុង ក្នុងនោះប្រភពថវិកាដែលទម្លាក់ពីមជ្ឈិមមានចំនួនជិត ២៣ ពាន់លានដុង។