Thứ 2, 26/06/2017, 22:32 GMT+7
កាផានៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ កឺទូ
08:37, 21/06/2016
តាំងពីយូរលង់ណាស់មកហើយកាផាមិនត្រឹមតែជាគ្រឿងប្រើប្រាស់យ៉ាងជិតដិតក្នុងការប្រជុំជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏ល្អឯកមួយរបស់បងប្អូន ជនជាតិ កឺទូ។
ចាស់ភូមិ Tongol OI នៅភូមិ កុងយន ឃុំ Zuôih ស្រុក ណាមយ៉ាង ខេត្ត ក្វាងណាម ជាមួយនឹងកាផាគ្រប់ប្រភេទដែលត្បាញដោយខ្លួនគាត់ផ្ទាល់

កាផារបស់បងប្អូនជនជាតិ កឺទូមានជាង ១០ ប្រភេទជាមួយនឹងគំរូម៉ូដែលជាច្រើនខុសៗ គ្នាដូចជា៖ ហ្ឌូល (ប្រើសម្រាប់ដាក់ស្រូវ)ប្រឺ - អេង (សម្រាប់ដាក់បន្លែ មើមផ្លែឈើ) ប្រូម (សម្រាប់ដាក់គ្រឿងអលង្កា សំពត់សង្កឹម) អាយ៉ុង-គៀរ (សម្រាប់ដាក់ដំឡូងមី) អាយ៉ុង - ម៉ាត់ (សម្រាប់ដាក់ឧស) អា-ជ្វី (សម្រាប់ដាក់សាច់ត្រី) តាឡែត (សម្រាប់អោយបុរសដាក់ឧបករណ៍ដែលចាំបាច់នៅពេលទៅធ្វើចំការ ទៅបរបាញ់។ល។ ) ទ-ម៉យ (សម្រាប់អោយស្ត្រីស្ពាយអំណោយឬពេលរាំ "ទុងទុងយ៉ាយ៉ា" ក្នុងពិធីកាប់ក្របី ពិធីទទួលទានបាយថ្មី)។ល។
 
បុរស កឺទូ ត្បាញកាផាប្រពៃណី

កាផាមិនត្រឹមតែជាគ្រឿងប្រើប្រាស់មានប្រយោជន៍ក្នុងពលកម្ម
ប៉ុណ្ណោះទេវានៅទាំងបានប្រើប្រាស់ដូចជាឧបករណ៍សិល្បៈ
សម្រាប់សម្ដែងក្នុងបណ្តាពិធីបុណ្យប្រពៃណីផងដែរ

អាស្រ័យទៅតាមគោលបំណងបងប្អូនជនជាតិ កឺទូ នឹងប្រើប្រាស់កាផាធំឬតូច មាត់គែមជិត ឬហើបស្អាតឬអាក្រក់...។ កាផាបានត្បាញយ៉ាងផ្ចិតផ្ចង់ដោយផ្តៅកាម ផ្តៅរ៉និងផ្តៅសុង។ ខ្សែស្ពាយ កាផា វេញដោយផ្តៅសាផុង ផ្តៅសុងឬដោយប្រភេទឈើព្រៃមានឈ្មោះ bhơnương។ ពេលមិនប្រើប្រាស់ កាផាត្រូវបានព្យួរលើធ្នើរចង្ក្រាន។ ដូច្នេះហើយ កាផាមានព័ណ៌ត្នោត ជាប់មាំហើយមិនត្រូវកណ្តៀរស៊ី ឬសើមដុះផ្សិតឡើយ៕
 
ស្ត្រី កឺទូ និយមស្ពាយកាផារាល់ពេលទៅចំការ

សឺនយ៉ាភុក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖