Thứ 2, 25/09/2017, 9:34 GMT+7
ខេត្ត យ៉ាឡាយ ជំរុញខ្លាំងក្លាការបង្ហាត់បង្រៀនគងឃ្មោះក្នុងសហគមន៍
10:38, 20/01/2016
គងឃ្មោះគឺជាឧបករណ៍ដូរ្យតន្ត្រីដ៏ល្អឯក ជាវាចានៃជំនឿអារម្មណ៍នៃដួង ព្រលឹងរបស់បងប្អូននៅតំបន់ខ្ពង់រាប តីង្វៀន។ ច្រើនឆ្នាំកន្លងមកនេះដើម្បីអភិវឌ្ឍប្រភេទវប្បធម៌សិល្បៈនេះ ខេត្ត យ៉ាឡាយ បានជំរុញខ្លាំងក្លានូវការបង្ហាត់បង្រៀនគងឃ្មោះក្នុងសហគមន៍ជនជាតិភាគតិច ។
 
លំហបរិយាកាសនៃរាល់ពិធីបុណ្យជា “មជ្ឈដ្ឋានរស់” សំរាប់គងឃ្មោះ

ផ្ដើមពីថ្នាក់កែតម្រូវសម្លេងគងឃ្មោះ ឆ្លាក់រូបសំណាកផ្នូរតែមួយគត់ដែលបានបង្ហាត់បង្រៀនដោយសិប្បករ ទាំងឡាយអោយស្រទាប់យុវវ័យជនជាតិ បាណា និង យ៉ារ៉ាយ នាឆ្នាំ ២០១០ មកដល់បច្ចុប្បន្ននេះ ចលនាបង្ហាត់បង្រៀនគងឃ្មោះ បានរីកដាលចេញទៅមូលដ្ឋាន ជាច្រើនក្នុងខេត្ត។ស្រុក ដ៉ាក់ដ្វា បានបើក ២ ថ្នាក់បង្រៀនគងឃ្មោះនៅឃុំ ហ្គ្លា និង ហាបូវ។
 
សាលារៀនមួយចំនួននៅខេត្ត យ៉ាឡាយ បានបញ្ចូលមុខវិជ្ជាគងឃ្មោះទៅក្នុងការ បង្ហាត់បង្រៀន

សាលាមធ្យមសិក្សាវប្បធម៌ - សិល្បៈ យ៉ាឡាយ សាលាមធ្យមសិក្សាអន្តេវាសិកជនជាតិស្រុក ម៉ាងយ៉ាង បានបញ្ចូលមុខវិជ្ជាគងឃ្មោះទៅក្នុងកម្មវិធីសិក្សា។សាលាបឋមសិក្សាមួយចំនួននៅតំបន់ជនជាតិភាគតិចជាជំហានៗក៏បានបញ្ចូលមុខវិជ្ជាគងឃ្មោះទៅក្នុងការបង្ហាត់បង្រៀនក្នុងបណ្តាកម្មវិធីក្រៅផ្លូវការ។
 
ខេត្ត យ៉ាឡាយ តែងចាត់តាំងជារឿយៗនូវពិធីមហោស្រពគងឃ្មោះសំដៅបន្តរក្សា ការជួបផ្តោះប្តូរ បង្ហាត់បង្រៀនគងឃ្មោះក្នុងសហគមន៍

ជាមួយគងឃ្មោះសរុបចំនួន ៥.៦០០ ឈុត ក្នុងនោះមានគងឃ្មោះបុរាណជាច្រើនឈុតបច្ចុប្បន្ន យ៉ាឡាយ ជាខេត្តដែលនៅរក្សាបាន គងឃ្មោះច្រើនបំផុតក្នុងចំណោមខេត្តនៅតំបន់ តីង្វៀន ទាំងឡាយ។ ដោយឡែកស្រុក អៀ្រហ្កាយ ដែលមាន ៨៩ ភូមិរបស់បងប្អូនជនជាតិ យ៉ារ៉ាយ មានគងឃ្មោះជាង ១.០០០ ឈុត៕ 
 
បណ្តាពិធីមហោស្រពគងឃ្មោះនៅខេត្ត យ៉ាឡាយ តែងបានទាក់ទាញសិល្បករ ទាំងឡាយចូលរួមយ៉ាងច្រើនកុះករ

វាំន់ថុង - ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖