Thứ 4, 12/12/2018, 11:42 GMT+7
ខេត្ត យ៉ាឡាយ ថែរក្សារបរត្បាញ សំពត់សង្កឹមប្រពៃណី
15:18, 19/10/2018
ប៉ុន្មានឆ្នាំថ្មីៗ នេះ របរត្បាញសំពត់សង្កឹមរបស់បងប្អូនជនជាតិ យ៉ារ៉ាយ និង បាណា នៅខេត្ត យ៉ាឡាយ ត្រូវបានថែរក្សានិងពង្រីកដោយមានប្រសិទ្ធភាព។
បើសិនជាកាលពីមុននេះ បងប្អូនជនជាតិគ្រាន់តែ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិផ្សេងៗ ដូចជា៖ សំបក ឈើ ឫសឈើព្រៃ។ល។ គឺបច្ចុប្បន្ននេះ ពួកគាត់បានចេះប្រើសរសៃអំបោះ ឡែនចំរុះពណ៌ជាច្រើនដើម្បីផលិតចេញជាផលិតផលសំពត់សង្កឹមថ្មីៗ បម្រើភ្ញៀវទេសចរដូចជា៖ កាបូបយួរដៃ កន្សែង កាបូបដាក់លុយ មួកជាដើម។ គ្រួសារដែលប្រកបរបរត្បាញសំពត់សង្កឹមខ្លះមានចំណូលពី ១០ ទៅ ១៥ លានដុងក្នុងមួយខែ។
ស្ទើរតែទាំងអស់បងប្អូនស្រ្តីជនជាតិយ៉ារ៉ាយ និង បាណា នៅបណ្ដាភូមិសុទ្ធតែចេះត្បាញសំពត់សង្កឹម

ស្រ្តីជនជាតិ យ៉ារ៉ាយ និង បាណា ប្រើប្រាស់ផលិតផលសំពត់សង្កឹមក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ

មិនត្រឹមតែបម្រើតម្រូវការគ្រួសារប៉ុណ្ណោះទេ ផលិតផលត្បាញសំពត់សង្កឹមនៅទាំងជួយឲ្យបងប្អូនស្រ្តីជនជាតិ យ៉ារ៉ាយ បាណារ រកបានចំណូលបន្ថែមទៀតផង

យុវនារីជនជាតិ យ៉ារ៉ាយ និង បាណារ ទាំងឡាយកាន់តែស្រស់ស្អាតជាងក្នុងសម្លៀកបំពាក់សំពត់សង្កឹមប្រពៃណី

ក្នុងគោលបំណងថែរក្សានិងពង្រីករបរត្បាញសំពត់សង្កឹម ខេត្ត យ៉ាឡាយ បានបើកបណ្តាថ្នាក់បង្រៀន បង្កលក្ខណៈងាយស្រួលដើម្បីសិប្បករពូកែទាំងឡាយផ្ទេរបង្រៀនមុខរបរអោយជំនាន់ក្រោយ ទន្ទឹមនឹងនោះដែរ កសាងភូមិរបរត្បាញសំពត់សង្កឹមប្រពៃណីនានា ចាត់តាំងមហោស្រពគងឃ្មោះផ្សារភ្ជាប់ទៅនឹងការត្បាញសំពត់សង្កឹម...៕
វ៉ាន់ថុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖