Thứ 3, 18/12/2018, 18:32 GMT+7
ចម្រុះពណ៌ល្អឆើតវប្បធម៌ បណ្តាជនជាតិនៅ ឡាយចូវ
14:23, 28/09/2018
គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ បានប្រារព្ធទិវាវប្បធម៌កីឡានិងទេសចរណ៍ក្រោមប្រធានបទ "ឡាយចូវ - មូលជុំនិងរីកសាយ"។
ទិវាមហោស្រពបានប្រព្រឹត្តឡើងដោយមានសកម្មភាពជាច្រើនដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ដូចជា៖ ពិធីប្រឡងសម្តែងសិល្បៈមហាជននិងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិ។ 
ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ជនជាតិ ហាញី នៅ ឡាយចូវ ឧទ្ទេសនាមពីលក្ខណៈប្រជុំជីវភាពនៃវប្បធម៌ភោជនាហាររបស់ជនជាតិខ្លួន

ដាក់តាំងនិងតាំងពិព័រណ៍ឧទ្ទេសនាមបណ្តាផលិតផលកសិកម្ម វប្បធម៌គ្រឿងភោជនាហារ ផលិតផលទេសចរណ៍នៅ ៣ ៩ ស្តង់សម្តែងម៉ាស៊ីនហោះក្រោមប្រធានបទ "ហោះហើរឡើងកំពូលភ្នំ ពូតាឡែង" រៀបចំពិធីប្រកួត ៧ មុខកីឡាដោយមានការចូលរួមពីកីឡាករកីឡាការិនីចំនួន ៣៤០ នាក់មកពីស្រុកនិងក្រុងទាំងឡាយក្នុងខេត្ត...។
ជ្រុងមួយនៃលំហដាក់តាំងពិព័រណ៍រូបថត វត្ថុតឹកតាង “វប្បធម៌ជនជាតិ
ខេត្ត ឡាយចូវ”

មុខកីឡារុញដំបងប្រពៃណីទាក់ទាញទស្សនិកជនដ៏ច្រើនកុះករ
មកទស្សនាមើល គាំទ្រ

ទិវាវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ឡាយចូវ លើកទី ១ ជាឱកាសសម្រាប់ខេត្ត ឡាយចូវ លើកតម្កើងឧទ្ទេសនាមផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលមុខកីឡាជនជាតិផ្សេងៗ ទន្ទឹមនឹងនោះ ជម្រុញការផ្សព្វផ្សាយអំពីសក្តានុពល អភិវឌ្ឍវិស័យទេសចរណ៍នៃមូលដ្ឋាន៕
ក្វាងយយុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖