Thứ 6, 22/09/2017, 2:25 GMT+7
ឆ្លាក់រូបសំណាកអំពីឈើ ជាលក្ខណៈវប្បធម៌ដ៏ល្អស្អាតនៅ តីង្វៀន
17:36, 18/07/2016
ឆ្លាក់រូបសំណាកអំពីឈើជាមុខរបរមួយក្នុងចំណោមមុខរបរហត្ថកម្មពិសេសដាច់ដោយឡែកផ្សេងៗ ដែលពោរពេញទៅ ដោយ តម្លៃវម្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ តីង្វៀន ដែលចំបាច់ត្រូវរក្សានិងពង្រីក។
ដៃទាំងគូដ៏ប៉ិនប្រសប់របស់បងប្អូនជនជាតិបានបងើ្កតនូវរូបសំណាកដែលឆ្លាក់អំពីឈើដ៏រស់រវើក

រូបសំណាកដែលឆ្លាក់អំពីឈើ “បុរសលីផ្គាក់"

មុននេះ រូបសំណាកអំពីឈើច្រើនតែប្រើក្នុងបណ្តាពិធីការខាងជំនឿរបស់បងប្អូនជនជាតិ អេដេ បាណា យ៉ារ៉ាយ សេដាំង។ល។សព្វថ្ងៃនេះ ទន្ទឹមនឹងការចាត់ទុករូបសំណាកឈើដូចជានិមិត្តរូបមួយនៃជំនឿព្រលឹង បងប្អូនជនជាតិនៅប្រើប្រាស់រូបសំណាកឈើនេះទៅក្នុងការដាក់តាំងបង្ហាញ តុបតែងក្នុងផ្ទះវែង ផ្ទះរ៉ុង កំពង់ទឹក ផ្នូរ។ល។
 
ចម្លាក់រូបសំណាកអំពីឈើ
ជាការងារមួយដែលទាមទារនូវការផ្ចិតផ្ចង់និងហ្មត់ចត់
 
រូបសំណាកដែលឆ្លាក់អំពីឈើត្រូវបានដាក់តាំងនៅ
តំបន់អេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម ខេត្ត ដា ក់ឡាក់

បណ្តារូបសំណាកឈើត្រូវបានឆ្លាក់យ៉ាងសាមញ្ញ គ្មានវិចិត្ររចនាគឺជាការពណ៌នាពីតថភាពនៃដំណើរជីវិតនៅស្រុកស្រែចំការពីបណ្ដាទំនៀមទម្លាប់ ជំនឿនិងការប្រជុំជីវភាពវប្បធម៌ របស់បងប្អូនជនជាតិ តីង្វៀន៕
យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖