Chủ nhật, 18/11/2018, 12:59 GMT+7
ដើម្បីសំឡេងគងឃ្មោះលាន់រន្ទឺកណ្តាលព្រៃព្រឹក្សាលតាវល្លិ
15:41, 02/11/2018
លំហវប្បធម៌គងឃ្មោះ តីង្វៀនលាតសន្ធឹងរហូតដល់ ៥ ខេត្ត៖ កនទុម យ៉ាឡាយ ដាក់ឡាក់ ដាក់ណុងនិង ឡឹមដុង។ 
គងឃ្មោះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅនៃមនុស្ស តីង្វៀន ជាមធ្យោ បាយផ្សព្វផ្សាយព័ត៌មានសម្រាប់សហគមន៍ផងនិងជាវត្ថុពិសិដ្ឋដើម្បីតភ្ជាប់នឹង អាទិទេពផង។
មួយឆ្នាំៗ ខេត្ត ឡឹមដុង ស្តារឡើងវិញពី ២ - ៤ ពិធីបុណ្យប្រពៃណីសំដៅ
រក្សាបន្តនូវលំហសម្តែងប្រគំគងឃ្មោះ

វប្បធម៌គងឃ្មោះត្រូវបានចាត់ទុកជា "រតនវត្ថុ" របស់បណ្តាជនជាតិនៅ តីង្វៀន

ដើម្បីអោយលំហវប្បធម៌គងឃ្មោះ តីង្វៀន មានកម្លាំងរស់រានបានយូរអង្វែង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ឡឹមដុង បានដំណើរការផែនការអភិរក្សនិងពង្រីក "លំហវប្បធម៌គងឃ្មោះដំណាក់កាល ២០១៦ - ២០២០"។ 
ពិធីបុណ្យគងឃ្មោះត្រូវបានខេត្តឡឹមដុង ប្តូរវេនគ្នាប្រារព្ធនៅបណ្តាស្រុក
ទីក្រុង ទាក់ទាញសិប្បករសិល្បកររាប់រយនាក់ចូលរួម

តាមរយៈនោះអត្ថបទនិងរូបថត៖ ដាំងទន់ដើម្បីសំឡេងគងឃ្មោះលាន់រន្ទឺកណ្តាលព្រៃព្រឹក្សាលតាវល្លិផ្តោតការយកចិត្តទុកដាក់ទៅលើការវិនិយោគប្រព័ន្ធឧបករណ៍ភ្លេងអោយពាក់កណ្តាលចំនួនភូមិ និគម ឃុំតំបន់បងប្អូនជនជាតិដែលមានអាគារវប្បធម៌ អាគារប្រជុំជីវភាពសហគមន៍ ស្តារឡើងវិញនិងបង្ហាត់បង្រៀនបន្តពីរបៀបប្រគំគងឃ្មោះនៅតាមបណ្តាអាគារវប្បធម៌ មួយឆ្នាំៗ ស្តារឡើងវិញពី ២ - ៤ ពិធីបុណ្យប្រពៃណីសំដៅរក្សាបន្តនូវលំហសម្តែងប្រគំគងឃ្មោះ អាទិភាពជ្រើសរើសកងជួរកម្មាភិបាលដែលជាជនជាតិដើមនៅមូលដ្ឋាន ជួយឱ្យពួកគាត់ចូលរួមបណ្តាសកម្មភាពអភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិខ្លួនដោយផ្ទាល់៕
ដាំងទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖