Thứ 3, 21/08/2018, 2:4 GMT+7
ដើម្បីអោយសូរសំឡេងចាប៉ីដងវែងបន្លឺឡើងជានិច្ច
10:17, 17/07/2018
ជាង ៥០ ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់សិប្បករ យ័ញសារ៉ឹម ជាជនជាតិ ខ្មែរ នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញ ស្រុក ហុងយ៉ឹន ខេត្ត បាក លៀវ តែងផ្សារភ្ជាប់នឹងសូរសំឡេងចាប៉ីដងវែង។
ចាប៉ីដងវែងតែងតែបានប្រើបន្ទរក្នុងសិល្បៈប្រគំចម្រៀងចាប៉ីដងវែងប្រជាប្រិយ ក្នុងវង់ភ្លេងពិធីការ ឬ សែនអារក្សរបស់ជនជាតិខ្មែរ។ 
ចាប៉ីដងវែង - ប្រភេទឧបករណ៍តន្ត្រីម៉្យាងដ៏ល្អឯក
របស់
ជនជាតិ ខ្មែរ

មិនត្រឹមតែប្រើប្រាស់យ៉ាងស្ទាត់ជំនាញចាប៉ីនេះប៉ុណ្ណោះទេ សិប្បករ យ័ញសារ៉ឹម នៅមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីសិល្បៈជនជាតិនិងអាចច្នៃបង្កើតឧបករណ៍តន្ត្រីប្រពៃណីច្រើនប្រភេទផ្សេងៗ ទៀតរបស់ជនជាតិ ខ្មែរ។
សិប្បករ យ័ញសារ៉ឹម ជាអ្នកមានការយល់ដឹងដ៏ជ្រៅជ្រះអំពីសិល្បៈជនជាតិនិងអាចច្នៃបង្កើតឧបករណ៍តន្ត្រីប្រពៃណីជាច្រើនប្រភេទ

ទោះបីមានអាយុច្រើនប៉ុន្តែលោកនៅតែ ពេញចិត្តជានិច្ច ដើម្បីបម្រើបងប្អូនជនជាតិក្នុងតំបន់នៅពេលដែលមានតម្រូវការ។ 
សិប្បករ យ័ញសារ៉ឹម ជាមួយនឹងចាប៉ីដងវែងជិត ១០០ ឆ្នាំ ជារតនវត្ថុមួយ
របស់គ្រួសារដែលបានរក្សាទុកមក

ពេលសម្រាកពីការងារ គាត់តែងតែព្យាយាមបង្ហាត់បង្រៀនអោយកូនចៅគ្រប់ជំនាន់ពីរបៀបដេញចាប៉ីដងវែង ដោយមានបំណងប្រាថ្នាអភិរក្សនិងរក្សាប្រភេទឧបករណ៍តន្រី្តខ្មែរដ៏ល្អឯកនេះ។
អោយតែមានពេលទំនេរ សិប្បករ យ័ញសារឹុម តែងណែនាំកូនចៅបើ្រប្រាស់ឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិ ខ្មែរ

ដោយមានការជក់ចិត្ត ទេពកោសល្យនិងការរួមវិភាគទានរបស់ខ្លួនឆ្នាំ ២០១៥ សិប្បករ យ័ញសារ៉ឹម ត្រូវបានរដ្ឋប្រគល់ជូននាមករណ៍ "សិប្បករឆ្នើម" ក្លាយជាជនជាតិ ខ្មែរ ដំបូងនៃខេត្ត បាកលៀវ ត្រូវបានប្រគល់ជូននាមករណ៍ដ៏ខ្ពង់ខ្ពស់នេះ៕
ឌើនី - អានហៀវ - ជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖