Thứ 5, 27/07/2017, 11:51 GMT+7
ដំដែក - របរសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ សេដាំង
17:20, 15/04/2016
ជនជាតិ សេដាំង នៅឃុំ ង៉ុកតែមស្រុក កនប្លុង ខេត្ត កនទំ បច្ចុប្បន្ននៅតែរក្សាបានរបរដំដែកប្រពៃណីរបស់ជនជាតិខ្លួន។ ជាមួយរូបមន្តសម្ងាត់ដែលបន្តពីជំនាន់មុនៗមកបងប្អូនបានច្នៃបង្កើតនូវឧបករណ៍កសិកម្មគុណភាព ល្អបំរើក្នុងការជីវភាពនិងការបង្កបង្កើនផល។
ដំដែកជារបរសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ សេដាំង នៅឃុំង៉ុកតែម ស្រុក កនប្លុង
 
ឡដែករបស់បងប្អូនជនជាតិសេដាំង បានស្មូនដោយដីដែលពាក់កណ្ដាលតួខ្លួនត្រូវកប់ក្នុងដពាក់កណ្ដាលលេចផុសឡើងលើផ្ទៃដី មានកំពស់ប្រមាណជា ៣០ សង់ទីម៉ែត្រ អង្កត់ផ្ចិត ៤០ សង់ទីម៉េត្រ។ មុនពេលដំដែក ជនជាតិសេដាំង រៀបមាន់មួយក្បាល ស្រា មួយពាងដើម្បីសែន Jiang Niam (អារក្សដែក) នៅនឹងឡ បន់ស្រន់សូមអោយ "អារក្សដែក" ជួយទ្រទ្រង់បញ្ចេញពីឡនូវផលិតផលល្អជាប់មាំ។
 
ផលិតផលដែកមួយចំនួនរបស់បងប្អូនជនជាតិ សេដាំង

ទំរង់រូបភាពឡដំដែករបស់បងប្អូនជនជាតិ សេដាំង ត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ កនទំ

ចំពោះបងប្អូនជនជាតិ សេដាំងជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡក៏ដូចជាបង្កើតជារូបរាងទៅតាមចំណង់ចំណូលចិត្ត។ នៅពេលលត់ដែក បងប្អូនជនជាតិសេដាំងប្រើដីក្រហមលាបពីលើផ្ទៃផលិតផលរួចយកទៅដុតក្នុងសីតុណ្ហភាពសមល្មម។
ជាងដំដែកពូកែត្រូវចេះ "ប្រមាណភ្លើង" ដើម្បីបញ្ចូលដែកទៅក្នុងឡ
 
បន្ទាប់មក លត់ឡើងវិញដោយទឹកក្តៅ ទឹកល្អក់នៅក្នុងស្នូកឈើ។ ដោយឡែកចំពោះកូនកាំបិតត្រូវលត់ក្នុងបំពង់ពកដើម្បីជៀសវាងត្រូវវៀច កោង៕
ផាមប៊ិញវឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖