Thứ 2, 25/09/2017, 9:41 GMT+7
ដំណើរកំសាន្តនានិទាឃរដូវនៅតីបាក់ (ប៉ែកពាយព្យ)
08:51, 18/02/2016
ពេលនិទាឃរដូវចូលមកដល់លើកំណាត់ផ្លូវបត់បែននៃតំបន់តីបាក់ (ប៉ែកពាយព្យ) ពីខេត្តសឺនឡា ឡើងទៅខេត្ត ដៀនបៀនខេត្ត ឡាយចូវ ផ្លូវបត់ទៅខេត្ត ឡាវកាយ ខេត្ត អៀនបាយ... ទីណា ក៏ស្រស់បំព្រងចំរុះគ្រប់ពណ៌ដ៏ឆើតឆាយរបស់ផ្កាប៉ែសផ្កាអាព្រីខត ផ្កាព្រូន។
ភ្ញៀវទេសចរណ៍បានគយគន់ផ្កាប៉ែសរីកក្នុងធាតុអាកាសនានិទាឃរដូវនៅតីបាក់ (ប៉ែកពាយព្យ)

ផ្កាប៉ែសតីបាក់ (ប៉ែកពាយព្យ) មានពណ៌ផ្កាឈូកព្រឿងៗ ដើមមែកឡើងដុះស្លែ គគ្រោតគគ្រាតចាស់យូរឆ្នាំប៉ុន្តែពោរពេញដោយកម្លាំងរស់ត្រឈឹងត្រឈៃនាកណ្តាលព្រៃភ្នំដ៏ត្រជាក់ស្រិប។
 
បានចូលរួមពិធីបុណ្យជះទឹកផ្សងសំណាងក្នុងឆ្នាំថ្មីរបស់ជនជាតិ ឡាវ

បានស្វែងយល់ពិធីអញ្ជើញអារក្សទេវតាយាងចុះឋានមនុស្សលោកចូលរួមពិធីបុណ្យ ហេតចា របស់ជនជាតិ ថៃ

ចំណុចទេសចរណ៍នានាដូចជា សាប៉ា តំបន់ខ្ពង់រាបម៉ុកចូវ ជាដើមស្រស់ស្អាតសឹងតែស្លុងចិត្តមនុស្សអ៊ូអរជាមួយផ្សារណាត់តំបន់ខ្ពស់ សំលេងគ្រលួចរន្ថាន់របស់ខ្លុយ សំលេងឃែន។

ដើមឆ្នាំថ្មី ជនជាតិ យ៉ាវក្រហមមានទម្លាប់បើកសរសេរអក្ស
រសរសេរពាក្យប្រដូចបំពាក់នូវអត្ថន័យសំណាងល្អសុខក្សេមក្សាន្ត

ចូលរួមផ្សារណាត់នៅតំបន់ខ្ពស់

កែវភ្នែកដ៏ភ្លឺថ្លាទាំងគូរបស់កុមារ គេហដ្ឋានស្រស់ស្អាតជួនលេចឡើងជួនកំបាំងក្រោមសម្រស់នៃបុប្ផាទាំងឡាយ បណ្ដាពិធីបុណ្យក្បាច់រាំ សម្លៀកបំពាក់បណ្តាជនជាតិគឺ ជារូបភាពបង្កើតជានិទាឃរដូវមួយនៅតីបាក់ដ៏សាមញ្ញតែជិតស្និទ្ធ៕
ហ្វាងតឹម - ផានឌិញ - ហាយអៀន - ត្រឹនហ៊ន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖