Thứ 7, 21/04/2018, 7:31 GMT+7
នារីជនជាតិភាគតិចគ្រងមកុដបវរកញ្ញាចក្រវាល វៀតណាម ឆ្នាំ ២០១៧
15:01, 08/01/2018
នារី​ជនជាតិ​ភាគតិច​ម្នាក់​មកពី​ខេត្ត​ ដាក់​ឡាក់​​ បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ វៀតណាម​ ឆ្នាំ ២០១៧ កាលពី​​រាត្រី​ថ្ងៃ​សៅរ៍​ទី​ ៦ មករា បន្ទាប់ពី​ការប្រឡងប្រជែង​ដ៏​ធំ​។​
​បេ​ក្ខ​នារី ៤២ រូប​មកពី​ទូទាំងប្រទេស​បាន​បង្អួត​សម្រស់​ដ៏​ស្រស់ស្អាត​បំផុត​របស់​ពួកនាង នៅក្នុង​រាត្រី​ចុងក្រោយ​នៃ​ការប្រឡង​បវរកញ្ញា​ចក្រវាល ​វៀត​ណា​ម​ ឆ្នាំ ២០១៧ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ ញ៉ា​ត្រាង ខេត្ត​ ខា​ញ់​ហ្វា​។​

​នាង ហ-ហែន នី-អេ (H'Hen Niê) អាយុ ២៥ ឆ្នាំ បេ​ក្ខ​នារី​ជនជាតិដើម​ភាគតិច អេដេ បានឈ្នះ​មកុដ​តម្លៃ ២,៧ ពាន់​លាន​ដុង រួម​ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ជា​សាច់​ប្រាក់សុទ្ធ​ចំនួន ២០០ លាន​ដុង ​។​ 
នារី​ជនជាតិដើម​ភាគតិច ឈ្មោះ ហ-ហែន នី-អេ បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​វៀតណាម ឆ្នាំ ២០១៧ កាលពី​ថ្ងៃ​សៅរ៍

​តារា​បង្ហាញ​ម៉ូត​ឯករាជ្យ​មកពី​ទីក្រុង​ ហូជីមិញ រូបនេះត្រូវបាន​ប្រសិទ្ធ​នាម​ថា “​គុជ​ពណ៌​ខ្មៅ​” ដោយសារតែ​សម្បុរ​ពណ៌​ខ្មៅ​ស្រអែម រាង​ដូច​អ្នកកីឡា សក់​ខ្លី និង​ជំនាញ​ចម្រុះ​របស់​នាង​។​

​តារា​បង្ហាញ​ម៉ូត​អាជីព នាង​ ហ្វាង ធី ធុ​យ និង នាង ម៉ូវ ធី ​ថា​ញ់ ​ធុ​យ ជាប់​ជា​ជ័យលាភី​រង​ទី​ ១ និង ទី ​២ ៕
ស្រីសួស្ដី (rasmeinews.com)
ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ