Thứ 7, 21/10/2017, 15:26 GMT+7
បុណ្យចូលព្រះវស្សារបស់ជនជាតិខ្មែរ
21:06, 09/08/2016
ជារៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃ ១ រោច ខែទី ៦ ចន្ទគតិ (ខែអាសាឍតាមប្រតិទិនខ្មែរ) នៅស្ទើរតែគ្រប់វត្តខ្មែរ ពុទ្ធបរិស័ទតែងចាត់តាំងបុណ្យចូលព្រះវស្សា គូសសម្គាល់ថ្ងៃដែលព្រះសង្ឃនិមន្តចូលរដូវវស្សា ៣ ខែ។ បុណ្យចូលព្រះវស្សាគឺជាឱកាស សម្រាប់ព្រះសង្ឃរៀនសូត្រធម៌អាថ៌សិក្ខាវិន័យចំណេះដឹង ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទចូលរួមសទ្ធាជ្រះថ្លាធ្វើបុណ្យ សន្សំកុសល សម្តែងសន្តានចិត្តដឹងគុណជីដូនជីតាបុព្វការីជន...។
ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទខ្មែរនិមន្តឈានចូលរដូវចាំព្រះវស្សា
 
ក្នុងរយៈពេល ៣ ខែ កាន់ព្រះវស្សា នៅតាមវត្តខ្មែរនានាតែងតែមានទំនៀមទូងស្គររំឭក បងប្អូនប្រជាកសិករដឹងអំពីពេលវេលាចេញទៅស្រែចំការទន្ទឹមនឹងនោះជួយអោយព្រះសង្ឃដឹងអំពីពេលវេលារៀនសូត្រធម៌អាថ៌
 
ពុទ្ធបរិស័ទខ្មែរប្រគេនទៀនមួយគូ ដើម្បីព្រះសង្ឃអុជបំភ្លឺជាប្រចាំក្នុងរយៈពេល​​ ៣ ខែ កាន់ព្រះវស្សា

បុណ្យចូលព្រះវស្សាតែងតែ ប្រារព្ធក្នុងរយៈពេលពីរថ្ងៃ។ ថ្ងៃ ពេញបូណ៌ខែទី ៦ ពុទ្ធបរិស័ទយកទៀនមួយគូ សាដកស្រង់ទឹកប្រេងកាត ចង្ហាន់ ភេសជ្ជៈជាដើមទៅវត្តលើកយកទេយ្យទានដើម្បីប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសដល់អ្នកដែលចែកឋាន សុំសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារនិងភូមិស្រុក។ ថ្ងៃទីពីរ ពុទ្ធបរិស័ទទៅវត្តនិមន្តព្រះសង្ឃគង់ចាំព្រះវស្សា ចម្រើនព្រះបរិត្ត បញ្ជូនកុសលដល់ពុទ្ធបរិស័ទ។
 
បុណ្យចូលព្រះវស្សាគឺជាឱកាសសម្រាប់ព្រះសង្ឃរៀនសូត្រធម៌អាថ៌សិក្ខាវិន័យ ចំណេះដឹង
 
ពុទ្ធបរិស័ទខ្មែរអញ្ជើញទៅវត្តធ្វើបុណ្យសុំសេចក្ដីសុខចម្រើនដល់ក្រុមគ្រួសារនិងភូមិស្រុក

ក្នុងរយៈពេល ៣ ខែ កាន់ព្រះវស្សា ព្រះសង្ឃមិនអាចនិមន្តចេញពីវត្តឆ្លងយប់បានឡើយ ទៅណាមានការអ្វីក៏ត្រូវត្រឡប់មកកន្លែងដែលចាំព្រះវស្សាមុនពេលថ្ងៃរះដែរ...៕
អត្ថបទ៖ ព្រះឧប្ឈាយ៍ យ៉ាញ់លុង - រូបថត៖ កុងម៉ៅ - សឺនហេង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖