Thứ 5, 25/05/2017, 2:44 GMT+7
បេក្ខនារី ដាំងធីធូហុង គ្រងមកុដកញាឯកក្នុងពិធីប្រកួតប្រឡងនិស្សិតនារី វៀតណាម ដ៏សមសួនឆ្នាំ ២០១៦
10:47, 13/12/2016
កាលពីយប់ថ្ងៃទី ១០ ខែ​ ធ្នូ​ នៅសាលមហោស្រព ហ្វាប៊ិញ (ទីក្រុង ហូជីមិញ) បានប្រារព្ធឡើងរាត្រីផ្តាច់​ព្រ័ត្រ​ ចំណាត់​ថ្នាក់​និងផ្តល់​ពានរង្វាន់នៃពិធីប្រកួតប្រឡងនិស្សិតនារី​ វៀតណាម ដ៏សមសួនឆ្នាំ ២០១៦ ក្រោមុំ​ប្រធានបទ​ "សម្រស់​នៃការឈ្លាស​វៃ"។ ពិធី​ប្រកួត​ប្រឡង​ដោយ​មជ្ឈិម​សមាគមសម្ព័ន្ធ​យុវជន វៀតណាម មជ្ឈិម​សមាគមនិស្សិត វៀតណាម ក្លោងទ្វារចំណេះដឹង ថាញ់យ៉ុង មជ្ឈ​មណ្ឌល​ជំនួយ​ឧបត្ថម្ភនិង​​អភិវឌ្ឍន៍និស្សិត វៀតណាម ក្រុម​ហ៊ុនរួម​ភាគ​ហ៊ុនសារគមនាគមន៍អន្តរជាតិ (ក្រុមហ៊ុនសារជីវកម្ម IMC) បាន​រួម​គ្នាចាត់​តាំង​ក្នុងវិសាលភាពទូទាំងប្រទេស។
ដោយបានយកឈ្នះបេក្ខនារីជិត ១.០០០​ នាក់នៅក្នុងទូទាំងប្រទេស​ បេក្ខនារី​ដ៏​ល្អ​បំផុត​ចំនួន ​៣០​ នាក់​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​និងចូលរួមក្នុងរាត្រីប្រកួតចុងក្រោយជាមួយនឹង​ការ​ប្រកួត​សម្លៀកបំពាក់ អាវផាយ ឈុតសម្លៀកបំពាក់​សម្រាប់​រាត្រីសមោសរ។ ឆ្លងតាមរយៈនេះ បេក្ខនារីចំនួន ៥ នាក់​ដ៏ល្អបំផុតបាន​ប្រកួតប្រជែងជាមួយគ្នា បង្ហាញសមត្ថភាព​និង​ការជឿជាក់​របស់​ខ្លួន​ក្នុងផ្នែក​វិញ្ញាសា​ប្រឡង​​ចរិយាសម្បត្តិនិង​ប្រាជ្ញាដើម្បីស្វែងរកបវរកញ្ញានៃពិធីប្រកួត។
បេក្ខនារីទាំងឡាយដែល​ទទួល​បាន​ពាន​រង្វាន់​ខ្ពស់​បំផុត​នៅពិធីប្រកួតនារីនិស្សិត​ វៀតណាម ដែលស្រស់ស្អាតមាន​មន្ត​ស្នេហ៍ឆ្នាំ ២០១៦។​ រូបថត៖ អានហ៊ីវ - ទីភ្នាក់ងារព័ត៌មាន​វៀតណាម

លទ្ធផលចុងក្រោយ ដែលជាពានរង្វាន់ខ្ពស់បំផុតនៃពិធីប្រឡងប្រកួត​ - កញ្ញាឯកបានទៅជាបេក្ខនារី ដាំង ធីធូហុង មកពីអនុមហាវិទ្យាល័យពាណិជ្ជកម្ម ដាណាំង ដោយមានទឹកប្រាក់ចំនួន ២០០ លានដុង មកុដ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត៕
បេក្ខនារី ដាំងធីធូហុង គ្រងមកុដកញ្ញាឯកនៃពិធីប្រកួតនិស្សិតនារី​ វៀតណាម ដែលស្រស់ស្អាតមានមន្ត​ស្នេហ៍ឆ្នាំ ២០១៦។​ រូបថត៖ អានហៀវ - ទីភ្នាក់ងារព័ត៌មាន​វៀតណាម

គណៈកម្មការចាត់តាំងផ្តល់​ពានរង្វាន់កញ្ញាឯកដែលទទួលបានជ័យលាភីទី ២ អោយបេក្ខនារី ង៉ូធីម៉ាយភឿង មកពីមហាវិទ្យាល័យវិទ្យាសាស្រ្ត - សង្គម​និង​មនុស្ស​សាស្ត្រ - មហាវិទ្យាល័យជាតិ ហាណូយ។ រូបថត៖ អានហៀវ - ទីភ្នាក់ងារព័ត៌មាន​វៀតណាម

ធូហ្វាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ