Thứ 3, 25/09/2018, 23:33 GMT+7
ផុលផុសទិវាបុណ្យរបស់បងប្អូនជនជាតិខ្មែរ ណាមបូ
08:01, 14/07/2018
សំដៅលើកតម្កើងនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរណាមបូ ក្រសួងវប្បធម៌កីឡនិងទេសចរណ៍សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ ប្រារព្ធទិវាបុណ្យវប្បធម៌កីឡានិង​ទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៧ ឆ្នាំ ២០១៧។
ជាមួយប្រធានបទ "អភិរក្សនិងពង្រីកវប្បធម៌ជនជាតិ ខ្មែរ ណាមបូឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរឹងមាំប្រទេសជាតិ" ទិវាបុណ្យបានទាក់ទាញកវីនិពន្ធ សិប្បករ សិល្បករ សិល្បការិនី អ្នកដឹកនាំសិល្បៈ អ្នកភ្លេងអ្នកសមែ្តង កីឡាករ កីឡាការិនីជាង ២.៨០០ នាក់មកពីខេត្ត កុ្រងទាំង ១២ នៃភាគខាងត្បូង អញ្ជើញចូលរួមក្នុងសកម្មភាពវប្បធម៌ជាច្រើនដូចជា៖ ពិធីសមោសរ ផ្តោះប្តូរសិល្បៈមហាជន ដាក់តាំងបង្ហាញតាំងពិព័រណ៍បណ្ដាមុខរបរ សិល្ប៍វិធីក្នុងការធ្វើម្ហូបប្រពៃណីប្រកួតបណ្ដាមុខកីឡាជនជាតិ...។
លោក ទ្រឿងហ្វាប៊ិញ សមាជិកការយាិ ល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលអញើ្ជញថែង្ល សុន្ទរកថាកុ្នងពិធីបើកទិវាបុណ្យ

ពានរង្វាន់ប្រណាំងទូក-ងក្នុងក្របខ័ណ្ឌនៃទិវាបុណ្យបានប្រព្រឹត្តឡើងយ៉ាងផុលផុសនៅព្រែក ក្វានឡូ - ភុងហៀប ស្រុក ភឿកឡុង ខេត្ត បាកលៀវបានទាក់ទាញក្រុមទូក-ងបុរសនិងនារីចំនួន ២៣ ក្រុមអញ្ជើញចូលរួមដោយមានកីឡាករ កីឡាការិនីជិត ១.៧០០ នាក់

កម្មវិធីផ្តោះប្តូរសិល្បៈមហាជនរវាងខេត្តទាំង ៣ គឺ សុកត្រាំង ហូវយ៉ាង និងកាម៉ាវ បានប្រារព្ធឡើងក្នុងបរិវេណវត្ត គម្ភីរសាគរព្រែកជ្រៅ ឃុំ វិញត្រាច់ដុងទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) ដើម្បីបម្រើបងប្អូនជនជាតិ

ទស្សនីយភាពសមែង្ដ បង្ហាញឡើងវិញនូវពិធីបុណ្យអកអំបុករបស់បងបូ្អនជនជាតិ ខ្មែរ ណាមបូ

ទស្សនីយភាពរបាំ "បារមីព្រះចន្ទ្រាទ្រទ្រង់ប្រជាកសិករ" របស់ក្រុមសិល្បៈខេត្ត ត្រាវិញ ក្នុងពិធីសមោសរសិល្បៈមហាជននៅសាលមហោស្រព កាវវ៉ាន់ឡូវ

ទិវាបុណ្យគឺជាសកម្មភាពវប្បធម៌ប្រកបដោយអត្ថន័យដ៏ធំ សម្ដែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋក្នុងការថែរក្សា លើកតម្កើងនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី យកចិត្តទុកដាក់ដល់ជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិខ្មែរ ណាមបូ៕
អៀនថាញ់ - ប៊ឹងបៀន - ម៉ាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖