Thứ 7, 21/10/2017, 15:15 GMT+7
ផ្កាស្លាក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ណាមបូ
15:34, 19/09/2017
តាមទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ប្រពៃណីគឺពិធី "បាចផ្កាស្លា" របស់ជនជាតិខ្មែរ ណាមបូ ប្រកបដោយលក្ខណៈពិសេសដាច់ដោយ ឡែកជាងគេបង្អស់។
ចាប់តាំងពីការបេះយកផ្កាស្លាពីលើដើមចុះមក រហូតដល់ការដង្ហែទៅកាន់ផ្ទះខាងស្រី រួចហើយការបើកផ្កា កា រថ្វាយផ្កា... សុទ្ធតែបានក្លាយទៅជាបណ្តាទំនៀមទំលាប់ដែលសម្ដែងឡើងអំពីការគោរពសេចក្ដីស្នេហានៃគូស្នេហ៍ទាំងទ្វេ គោរពជីដូនជីតានិងឪពុកម្តាយ។
ផ្កាស្លាដែលបានកាត់ចេញពីដើមស្លាត្រូវនៅពេញលេញមិនដាច់រហែក
ក្នុងសម្លេងតន្រ្តីនិងសម្លេងសូត្រធម៌របស់គ្រូអាចារ្យ

លោកគ្រូអាចារ្យបកហែកស្រទបផ្កាស្លាដោយប្រយ័ត្ន
ប្រយែងញែកទាំងទងៗ ផ្កា.ស

ផ្កាស្លាដែលនៅក្នុងស្រទប ត្រូវបានស្រោបជិត គ្មានប្រភេទឃ្មុំឬមេអំបៅណាមួយអាចប៉ះផ្កាបានឡើយ។ ផ្កា​ ស្លាមានពណ៌សគឺជាពណ៌មួយនៃក្ដីស្លូតត្រង់និង ជានិមិត្តរូបនៃភាពបរិសុទ្ធព្រហ្មចារី របស់ស្រីក្រមុំដែលជិត នឹងទៅនៅផ្ទះខាងប្តី។ ផ្កាស្លាក្រអូបមានក្លិនប្រហើរ រសជាតិផ្អែមល្ហែមដូចជា សេចក្ដីស្នេហានៃគូស្រករទាំង ពីរ។ ផ្កាស្លាដុះជាប់ៗគ្នាដូចគ្រាប់គុជ សម្ដែងអំពីការគោរពបូជាព្រះពុទ្ធ ហើយក៏ផ្ទុកដោយអត្ថន័យនៃការដឹងគុណចំពោះអ្នកដែលផ្តល់កំណើត។
គ្រូអាចារ្យបាចផ្កាស្លាលើខ្លួនគូកម្លោះក្រមុំដោយជូនពរ
អោយបានសុភមង្គលជារៀងរហូត

ម្តាយរបស់កូនក្រមុំក្រងផ្កាស្លាជាកញ្ចុំនីមួយៗ ដោយប្រយ័ត្នប្រយែង

ផ្កាស្លាត្រូវបានខ្ចប់ក្នុងក្រដាស់ក្រហមក្រោមគល់ស្លាមុនពេលដង្ហែទៅផ្ទះខាងស្រី

ទំនៀមទំលាប់ "បាចផ្កាស្លាក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍" មានដំណាលតៗ ពីរឿងមនុស្ស ៤ នាក់ដណ្តើមគ្នា
ចង់បានរៀបអាពាហ៍ពិពាហ៍ជាមួយនាងស្រីក្រមុំម្នាក់តែព្រះពោធិសត្វជាម្ចាស់កាត់ក្តីច្បាស់ពិតថា៖ អ្នកធ្វើ
ជាឪពុកធ្វើជាម្តាយ អ្នកធ្វើជាបងប្រុសបងស្រីនិងអ្នកចុងក្រោយគេបង្អស់គឺអ្នកធ្វើជាប្តី។ ដូច្នោះហើយ ពេលគ្រូអាចារ្យបកហែកស្រទបផ្កាស្លាគឺជាពេលាដែលគូកម្លោះក្រមុំត្រូវបានទទួលស្គាល់ជាគូស្វាមីភរិយា...
អត្ថបទនិងរូបថត៖ ត្រឹនជីកុង
Trần Trí Kông
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ