Thứ 6, 28/07/2017, 11:54 GMT+7
ផ្លែឃ្លោកក្នុងវប្បធម៌របស់ជនជាតិ អេដេ
15:47, 21/12/2016
ជនជាតិ អេេដ រស់នៅប្រមូលផ្តុំនៅខេត្ត ដាក់ឡាក់។ ក្នុងវប្បធម៌របស់ជនជាតិ អេដេ ផ្លែឃ្លោកមិនត្រឹមតែជាគ្រឿងអាហារប៉ុណ្ណោះទេថែមទាំងជានិមិត្តរូបនៃ កម្លាំងពលំអាយុយឺនយូរនិងជួបសំណាងល្អជាច្រើនប្រការ។
ក្នុងពិធីសែនកំពង់ទឹករបស់ជនជាតិ អេដេ សំបកផ្លែឃ្លោកស្ងួតគឺជាឧបករណ៍តែមួយ គត់សម្រាប់យកទឹកនាំមកភូមិ
 
ដើម្បីបង្កើតបានជាផ្លែឃ្លោកមួយដ៏សុក្រិតទាំងខាងមុខងារក៏ដូចជាខាងវិចិត្រ សិល្បៈ ជនជាតិ អេដេ ត្រូវចំណាយពេលរាប់ខែ ចាប់តាំងពីពេលព្រោះគ្រាប់រហូតដល់ពេលតុបតែងបានជាផលិតផលសំរេច។
ចំពោះជនជាតិ អេដេ បណ្តាបទចម្រៀងនិងចង្វាក់របាំបុរាណមិនអាចខ្វះបាននូវរូបភាពផ្លែឃ្លោកឡើយ

ក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ ជនជាតិ អេដេ ប្រើប្រាស់ផ្លែឃ្លោកសម្រាប់ដាក់ទឹកផឹកឬដាក់ស្រា

ក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ ជនជាតិ អេដេ ប្រើប្រាស់ផ្លែឃ្លោកសម្រាប់ដាក់ទឹកផឹកឬដាក់ស្រា។ក្នុងបណ្ដាសកម្មភាពវប្បធម៌ ជាពិសេសគឺពិធីសែនកំពង់ទឹក ផ្លែ ឃ្លោកត្រូវបានប្រើប្រាស់ដូចជាឧបករណ៍ដែលមិន អាចខ្វះបានក្នុងការរៀបដាក់ទន្ទឹមជាមួយនឹងគ្រឿងបណ្ណាការទាំងឡាយលើកថ្វាយព្រះអាទិទេព។
ផ្លែឃ្លោកត្រូវបានប្រើប្រាស់នៅក្នុងបណ្តាសកម្មភាពវប្បធម៌របស់ជនជាតិ អេដេ ដូចជាសម្រាប់ក្រើនរំលឹកដល់អ្នករាល់គ្នាអោយនឹកទៅរកប្រភពដើម

ផ្លែឃ្លោកបាន"ចូលរួម" ទៅក្នុងរាល់ការប្រជុំជីវភាពវប្បធម៌ ហាក់បីដូចជាដើម្បីនឹងក្រើនរំលឹកដល់អ្នករាល់គ្នាអោយនឹកទៅរកប្រភពដើមនៅពេលដែលយើងផឹករួមគ្នានូវប្រភពទឹកតែមួយឃ្លោកទឹកនិងឃ្លោកស្រាតែមួយ...៕
ហូញ៉ឹត - ថាញ់ហា - យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖