Thứ 4, 22/11/2017, 20:6 GMT+7
ពិធីទទួលដើមនេវសុំសេចក្តីសុខរបស់ជនជាតិ អេដេ
15:24, 25/03/2016
តាមទស្សនាទានរបស់ជនជាតិអេដេ ដើមនេវ (បង្គោលសំរាប់សែន) គឺជាស្ពានតភ្ជាប់រវាងមេឃនិងដី ជាស្ពានតភ្ជាប់ វិញ្ញាណពាំនាំនូវការផ្តាំផ្ញើ បំណងប្រាថ្នារបស់មនុស្សថ្វាយដល់យ៉ាង (អាទិទេពលើមេឃ) បុព្វការីជនជីដូនជីតា។
យុវនារីទាំងឡាយសម្តែងបទចំរៀងប្រពៃណីដែលពាំនាំពីបំណងប្រាថ្នាថ្វាយដល់អាទិទេពទាំងឡាយ

ពិធីទទួលដើមនេវត្រូវបានចាត់តាំងនៅផ្ទះរ៉ុងជាទីដែលមានលំហបរិយាកាសប្រជុំជីវភាពវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ។
ម្ចាស់ពិធី ប៉ូជួរអៀ អ្នកដែលមានការយល់ដឹងជ្រៅជ្រះអំពីពិធីការនានារបស់ជនជាតិ អេដេ

អ្នកភូមិរៀបចំគ្រឿងបណ្ណាការយ៉ាងម៉ត់ចត់ឥតខ្ចោះ រួមមានឪទិនស្រាក្បាលក្របី ផ្លែឈើ បាយដំណើបដើមនេវជាដើម។ ម្ចាស់ពិធីមានតួនាទីជាអ្នកចាត់តាំងដឹកនាំក្នុងរបៀបបូជាថ្វាយនៃពិធីទទួលអាទិទេពនៅជុំវិញដើមនេវ។ យុវនារី អេដេ ទាំងឡាយល្វតល្វន់ទន់ភ្លន់ក្នុងក្បាច់រាំត្រាប់តាមរបៀបចាក់ក្បាច់របស់ បក្សីគ្រឹ (Grứ) អញ្ជើញអាទិទេពយាងមកទតផ្ទាល់ព្រះនេត្រ ជួយទ្រទ្រង់ដល់អ្នកដែលបានចូលរួមក្នុងពិធី។ 
ភ្ញៀវអញ្ជើញមកជូនពរម្ចាស់ផ្ទះ

បន្ទាប់ពីពិធីកិច្ច គេទាំងឡាយបានសម្របខ្លួនទៅក្នុងចង្វាក់រាំជាមួយ សូរតន្រ្តីជួនរណ្ដំជួនគ្រលួចនាកណ្តាលដងព្រៃភ្នំនៃតំបន់ខ្ពង់រាប តីង្វៀន។
 
បន្ទាប់ពីពិធីការនានា គេទាំងឡាយបានសម្របខ្លួនទៅក្នុងការប្រជុំជីវភាពវប្បធម៌ សហគមន៍

ពិធីទទួលដើមនេវសុំសេចក្តីសុខដែលបានជនជាតិ អេដេ លើកស្ទួយ រក្សានិងបន្តផ្សព្វផ្សាយជាច្រើនជំនាន់មកហើយ សម្តែងពីបំណងប្រាថ្នានូវ ជីវភាពរស់នៅមួយសំបូរសប្បាយនឹងសណ្ឋិតមកជាមួយភូមិស្រុក៕
ថេយឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖