Thứ 5, 22/02/2018, 6:23 GMT+7
ពិធីបុណ្យ “សែនសមុទ្រ” របស់ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង
16:42, 15/01/2018
ជារៀងរាល់ឆ្នាំអោយតែដល់ថ្ងៃ ពេញបូណ៌មីខែ ផល្គុន បងប្អូនជនជាតិ ខ្មែរ នៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ ខេត្ត សុកត្រាំង ក៏ចាប់ផ្ដើមចាត់តាំងពិធីបុណ្យ "សែនសមុទ្រ"(ឬនៅហៅថា បុណ្យជ្រោយរំចេក)សំដៅរំលឹកគុណូបការៈបុព្វបុរស តបស្នងសងគុណសមុទ្រនិងបង្សុកូលឧទ្ទិសដល់អ្នកដែលទៅសមុទ្រហើយមិន ត្រឡប់មកវិញនិងបួងសួងសុំប្រការដ៏ល្អប្រសើរបំផុតកើតមានដល់អ្នកភូមិ។
តាមចាស់ៗ ក្នុងភូមិថាពិធីបុណ្យ "សែនសមុទ្រ" នេះមានប្រមាណ ២០០ ឆ្នាំមកហើយ។ "សែនសមុទ្រ" ដើមឡើយគ្រាន់តែសែនព្រេនដើម្បី "សូមអោយចៀសផុតពីគ្រោះកាចចង្រៃ" ប៉ុណ្ណោះ។

ពិធីបុណ្យ “សែនសមុទ្រ” ទាក់ទាញប្រជាជនក្នុងមូលដ្ឋាននិងភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកចូលរួមយ៉ាងកុះករ
 
អ្នកភូមិ ជ្រោយរំចេក នាំគ្នាចេញទៅមាត់សមុទ្រដើម្បីបួងសួងសុំប្រការដ៏ល្អប្រសើរបំផុតដល់អ្នកភូមិ

ជនជាតិ ខ្មែរ "ធ្វើបុណ្យនិងបួងសួងសុំបានបុណ្យ" ជាមួយនឹងសមុទ្រហា ក់ដូចជាការដឹងគុណឪម៉ែ ក្នុងស្មារតីរួមគឺ "ធ្វើបុណ្យ"។

ពិធីបុណ្យ “សែនសមុទ្រ” ឥឡូវនេះបានក្លាយទៅជាពិធីបុណ្យប្រពៃណីដែលមិនត្រឹមតែជារបស់ជនជាតិ ខ្មែរ ប៉ុណ្ណោះទេនៅទាំងជារបស់បងប្អូនបណ្ដាជនជាតិដទៃទៀតដែលរស់នៅជុំវិញតំបន់នេះផងដែរ

បងប្អូនជនជាតិ ខ្មែរ អញ្ជើញមកជាមួយនឹងពិធីបុណ្យ “សែនសមុទ្រ”
ពេលខ្លះតែម្នាក់ឯងជាមួយក្ដីប៉ងប្រាថ្នាពីសមុទ្រ
 
ធ្វើអំពើល្អសាង "បុណ្យ" ជនជាតិ ខ្មែរ នៅ វិញចូវ ដាំព្រៃការពារ។ ជាមួយនឹងជនជាតិ ខែរ្ម នៅ វិញចូវ បរិស្ថានរស់នៅ ស្មារតីរស់នៅទោះជានៅស្ថិតសិ្ថរជាក់សែ្ដងឬកុ្នងជំនឿអារម្មណ៍ក៏ដោយ ទាំងអស់សុទ្ធតែជំពាក់ចិត្តទៅនឹងបុណ្យ "សែនសមុទ្រ"៕
អត្ថបទនិងរូបថត៖ ត្រឹនជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖