Thứ 5, 27/07/2017, 11:50 GMT+7
ពិធីប្រឡងប្រណាំងស្ទូងស្រូវ
13:45, 24/02/2016
អោយតែចូលដល់ដើមរដូវផ្ការីកបងប្អូនជនជាតិ តៃ នៅស្រុក ឌិញហ្វា ខេត្ត ថាយង្វៀន ចាប់ផ្តើមចាត់តាំងពិធីប្រឡងប្រណាំងស្ទូងស្រូវយ៉ាងអធិកអធម។ នេះជាពិធីការមួយក្នុងចំណោមពិធីការជាច្រើនដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុតពីពិធីបុណ្យតាម រដូវកាលកសិកម្មរបស់ប្រជានិករដែលដាំដុះស្រូវទឹក។
បណ្តាយុវនារីជនជាតិ តៃ ម្នាក់ៗទទួលបានសំណាបមួយចំនួនដូចគ្នាហើយចុះទៅអំពកដីស្រែប្រណាំងគ្នាស្ទូងស្រូវ

មុនថ្ងៃចាត់តាំងពិធីប្រឡងប្រណាំងយុវនារីជនជាតិ តៃ រាប់សិបនាក់មកពីភូមិនានាខ្មីឃ្មាតមកចុះ ឈ្មោះចូលរួមជាមួយនឹងគណៈកម្មការចាត់តាំង។
ពិធីប្រឡងប្រណាំងសូ្ទងសូ្រវបានប្រារព្ធឡើងយ៉ាងពុះកញ្រោ្ជល
 
ពិធីប្រឡងប្រណាំងស្ទូងស្រូវគឺជាលក្ខណៈវប្បធម៌ដ៏ល្អបវរក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ ឡុងតុង របស់បងប្អូនបណ្ដាជនជាតិនៅស្រុក ឌិញហ្វា ខេត្ត ថាយង្វៀន
 
មុននឹងពិធីប្រឡង ប្រណាំងប្រព្រឹត្តឡើង ប្រធានភូមិកាន់ស្រូវមួយក្តាប់ពង្រាយទៅក្នុងដី ហើយគ្រលាស់ទឹកឡើងទៅលើមេឃជាមួយនឹងពាក្យអធិស្ឋានសូមឲ្យអាកាសធាតុអំណោយផល ជីវភាពរស់នៅប្រកប ដោយភាពសំបូរសប្បាយសុភមង្គល។ ឈានដល់ពេលចូលប្រឡង យុវនារីជនជាតិ តៃ ទាំងនោះម្នាក់ៗទទួលបានសំណាបមួយចំនួនដូចគ្នាហើយចុះទៅអំពកដីស្រែដែលគណៈកម្មការចាត់តាំងបានចាត់ចែង ឲ្យហើយប្រណាំងគ្នាស្ទូងក្នុងរយៈពេលដែលបានកំណត់អ្នកណារួចមុនគេ ផ្លូវដៃស្ទូងត្រង់ស្អាតសន្ទូងច្បាមជាប់ទៅ ក្នុងផ្ទៃដីស្រែគឺជាអ្នកទទួលបានជ័យជម្នះ។
អ្នកណាស្ទូងហើយមុនគេ ផ្លូវដៃស្ទូងត្រង់ ស្អាតនឹងជាអ្នកទទួលបានជ័យជម្នះ
 
ពិធីប្រឡងប្រណាំងស្ទូងស្រូវគឺជាលក្ខណៈប្រជុំជីវភាពវប្បធម៌ សហគមន៍ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ តៃ ឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នាអោយរដូវកាលផ្ដល់ផលច្រើនសន្ធឹកសន្ធាប់ សព្វសត្វទាំងឡាយរីកចម្រើនកើតកូនពូនចៅ។ល៕
ហ្វាងថាវង្វៀន - ហ្វាងគ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖