Thứ 6, 22/09/2017, 2:37 GMT+7
ពិធីមហោស្រពនំប្រជាប្រិយណាមបូ
08:00, 06/06/2016
ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍គណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ ទើបបានសហការប្រារព្ធពិធីមហោស្រពនំប្រជាប្រិយ ណាមបូ លើកទី ៥ ឆ្នាំ ២០១៦ នៅខណ្ឌ និញគៀវ ទីក្រុង កឹនធើ។
បណ្តាផលិតផលពិសេសដោយឡែករបស់ ណាមបូ បានដាក់តាំងនៅពិធីមហោស្រព

ពិធីមហោស្រពបានប្រមូលផ្តុំជាង ១៥០ ស្តង់លក់ទំនិញនៃបណ្ដាខេត្តនិងទីក្រុងក្នុង ប្រទេសនិងអន្តរជាតិ

ពិធីមហោស្រពឆ្នាំនេះក្រោមប្រធានបទ "ផលិតផលពិសេសប្រចាំតំបន់នៃណាមបូឆ្ពោះទៅរក សមាហរណកម្ម" ប្រមូលផ្ដុំជាង ១៥០ ស្តង់ទំនិញនៃបណ្តាខេត្តទីក្រុងក្នុងប្រទេសនិងអន្តរជាតិជាមួយនឹងជាង ២០០ ប្រភេទនំប្រជាប្រិយនិងបណ្តាមុខម្ហូបពិសេសប្រចាំតំបន់។ ក្នុងក្របខណ្ឌនៃពិធីមហោស្រពនៅមានសកម្មភាពផ្សេងៗដូចជា៖ ប្រកួតនិងសម្តែងនូវរបៀបធ្វើនំប្រជាប្រិយប្រគំឧបករណ៍ភ្លេងប្រពៃណីណាមបូពិធីដង្ហែក្បួនតាមដងវិថី។
 
ច្នៃនំប្រជាប្រិយគ្រប់ប្រភេទនៅនឹងពិធីមហោស្រពតែម្ដង

នំអន្សមជ្រូក - ប្រភេទនំមួយក្នុងបណ្ដាប្រភេទនំប្រជាប្រិយពិសេសដោយឡែករបស់ប្រជាជននៅភាគខាងត្បូង
 
ពិធីមហោស្រពនេះក៏ជាឱកាសដើម្បីឧទ្ទេសនាមពីវប្បធម៌មនុស្សនៅណាមបូដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ជំរុញឧស្សាហកម្ម ផ្នែកកែច្នៃម្ហូបអាហារ អភិវឌ្ឍដោយស្ថេរភាព រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់វាលទំនាបទន្លេគឺវឡុង៕

ង៉ុកធៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖