Thứ 2, 26/06/2017, 22:27 GMT+7
ភាពល្អឯកនៃពិធីប្រជល់ពពែនៅ ហ្វាងស៊ូភី
11:05, 16/03/2016
នាឱកាសដើមរដូវផ្ការីក ទន្ទឹមនឹងពិធីបុណ្យប្រពៃណីទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ស្រុកហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) នៅមានចាត់តាំងពិធីបុណ្យប្រជល់ពពែដែលទាក់ទាញបងប្អូនបណ្ដាជនជាតិនិងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកទស្សនា។
ពីធីប្រជល់ពពែបានក្លាយជាល្បែងកំសាន្តមួយយ៉ាងជក់ចិត្តដល់បងប្អូនជនជាតិនៅតំបន់ភ្នំ
បណ្តាក្បួនវាយប្រហារយ៉ាងប្តូរផ្តាច់

សត្វពពែដែលចូលរួមក្នុងពិធីប្រជល់ត្រូវតែមានមាឌធំ មាំមួនអាយុកាលចាប់ពី ៣ ឆ្នាំឡើងទៅមានប្រភពដើមច្បាស់លាស់និងមិនមានជំងឺ។ សត្វពពែដែលយកទៅប្រជល់គឺមាននៅបណ្ដាប្រភេទទម្ងន់ពី ២៥ - ៣០ គីឡូក្រាមពី ៣០ - ៣៥ គីឡូក្រាមនិងពី ៤០ - ៤៥ គីឡូក្រាម។ ក្នុងការប្រជល់ប្រសិនបើមិនមានចាញ់មានឈ្នះនោះ អាជ្ញាកណ្តាលនឹងយោងទៅលើពពែណា ដែលវាយសម្រុកច្រើនជាងឬក៏ក្បួនវាយប្រហារមានប្រសិទ្ធភាពជាងដើម្បីសម្រេចឈ្នះ ឬចាញ់។

ស្នៀតវាយប្រហារ “កាច់ស្នែង” គូប្រយុទ្ធ

ជាពិសេស ទោះបីឈ្នះឬចាញ់ក្នុងការប្រជល់ ពពែ ក៏មិនត្រូវពិឃាត ហើយវានឹងត្រូវបានវិលត្រឡប់មករស់នៅជាបន្តក្នុងហ្វូងវិញ។ ពពែណាដែលទទួលបានពានរង្វាន់ខ្ពស់នឹងត្រូវបានជ្រើសរើសយកទៅដើម្បីបង្កាត់ពូជ។

សត្វពពែដែលនាំមកប្រជល់ត្រូវមានមាឌធំ មាំមួន មានប្រភពដើមច្បាស់លាស់

ពិធីប្រជល់សត្វពពែគឺជាលក្ខណៈវប្បធម៌កម្សាន្ដដ៏ប្រសើរ បង្កបរិយាកាសផុលផុស សប្បាយរីករាយក្នុងបណ្ដាថ្ងៃដើមរដូវផ្ការីក។ នេះជាឱកាសសម្រាប់បងប្អូនជួបប្រាស្រ័យផ្តោះប្តូរបទពិសោធន៍ក្នុងការចិញ្ចឹម សត្វដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនស្មារតីសាមគ្គីភាពក្នុងសហគមន៍បណ្តាជនជាតិនៅតំបន់ខ្ពស់៕

ពូកែមោះមុត កម្លាំងខ្លាំងក្លាស្មើគ្នា

ថាញ់ហាយ - អានដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖