Thứ 2, 26/06/2017, 22:28 GMT+7
ភូមិតម្បាញសំពត់ហូលនៅ វ៉ាន់យ៉ាវ
07:16, 22/10/2016
ត្បាញសំពត់ហូលគឺជារបរប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ វ៉ាន់យ៉ាវ ស្រុក ទិញបៀន (ខេត្ត អានយ៉ាង)។ ទូទាំងឃុំមានប្រជាជនប្រមាណ ៧០ គ្រួសារប្រកបរបរជាងត្បាញសំពត់ហូលមានជិត ១៣០ នាក់។
ផលិតផលសំពត់ហូល វ៉ាន់យ៉ាវ មានពណ៌សមរម្យ ក្បាច់រចនាដាច់ដោយឡែក សំបូរបែបច្រើនម៉ាកគំរូ ច្រើនប្រភេទ។
 
បងស្រី នាងសាម៉ន នៅភូមិ ស្រីស្កូថ ឃុំ វ៉ាន់យ៉ាវជារៀងរាល់ថ្ងៃព្យាយាមនៅជាប់នឹងកីតម្បាញសំពត់ហូល

ស្រ្តីខ្មែរច្រើនតែប្រើសំពត់ហូល វ៉ាន់យ៉ាវ ដើម្បីកាត់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ពាក់ទៅវត្ត តុបតែងនៅទីសក្ការៈ។ សំពត់ហូល វ៉ាន់យ៉ាវ មិនត្រឹមតែចែកចាយក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងនាំចេញទៅបណ្ដាប្រទេសដូចជា៖ អាមេរិក អូស្ត្រាលីកម្ពុជា...៕

ជ្រលក់ពណ៌សរសៃអំបោះគឺជាដំណាក់កាលសំខាន់បំផុតដើម្បីធ្វើបាននូវបណ្ដាផលិតផលសំពត់ហូលជាប់ហើយស្អាតផង

សំពត់ហូល វ៉ាន់យ៉ាវ មានពណ៌យ៉ាងសមរម្យក្បាច់រចនាដាច់ដោយឡែក
 
អ្នកមានវ័យចំណាស់គឺជាអ្នកមានបទពិសោធន៍ច្រើនក្នុងការត្បាញសំពត់ហូលនិងជាអ្នក ”រក្សាភ្នក់ភ្លើង” នៃរបរប្រពៃណីអោយបណ្ដាជំនាន់ក្រោយ

បងប្អូនជនជាតិខ្មែរប្រើបណ្ដាប្រភេទថ្នាំជ្រលក់តាមវិធីសាស្ត្របុរាណមានប្រភពដើមពីធម្មជាតិធ្វើអោយសំពត់ភ្លឺរលោងរលើប

ត្រុងដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖