Thứ 7, 17/11/2018, 1:38 GMT+7
មកទស្សនាផ្ទះសង់ខ្ពស់ផុតពីដីរបស់លោក អ៊ំ ហូ នៅមណ្ឌលកេរដំណែលលោកតា អនុបណ្ឌិត ង្វៀនស៊ិញសាក់
14:12, 01/09/2018
ស្ថិតក្នុងបណ្តុំនៃមណ្ឌលកេរដំណែលលោកតាអនុបណ្ឌិត ង្វៀនស៊ិញសាក់ - បិតារបស់លោកប្រធាន ហូជីមិញ មានទំហំជិត ១០ ហិកតានៅសង្កាត់លេខ ៤ ទីក្រុង កាវឡាញ់(ខេត្ត ដុងថាប) គំរូផ្ទះសង់ខ្ពស់ផុតពីដីរបស់លោកអ៊ំ ហូ ជាទីកន្លែងដែលប្រជាជននៅភាគខាងត្បូងនិយាយរួម ប្រជាជននៅខេត្ត ដុងថាប និយាយដោយឡែកពេលអញ្ជើញមកទស្សនាអាចទទួលអារម្មណ៍ហើយនឹកភ្នកដល់ការរស់នៅដ៏សាមញ្ញតែឧត្តុង្គឧត្តមរបស់លោកប្រធាន ហូជីមិញ។
ជាពិសេស នាឱកាសរំឮកអនុស្សាវរីយ៍ទិវាខួបកំណើតអ៊ំ (ថ្ងៃ ១៩ ខែ ឧសភាជារៀងរាល់ឆ្នាំ) បណ្ដាជននៅភូមិភាគខាងត្បូងយ៉ាងច្រើនកុះករបានវិលត្រឡប់មកទីនេះដើម្បីឧទ្ទិសរំឮកដល់មគ្គុទេសក៍ដ៏មហិមារបស់ប្រជាជាតិ វៀតណាម...៕
គំរូផ្ទះសង់ខ្ពស់ផុតពីដីរបស់លោកអ៊ំ ហូ ស្ថិតក្នុងបណ្តុំមណ្ឌលកេរដំណែលលោកតាអនុបណ្ឌិត ង្វៀនស៊ិញសាក់ បានសាងសង់ចម្លងតាមគំរូដើមរបស់ផ្ទះសង់ខ្ពស់ផុតពីដីរបស់លោកអ៊ំ ហូ នៅវិមានប្រធានរដ្ឋ (ហាណូយ)

ភ្ញៀវទេសចរមកទស្សនាគំរូផ្ទះសង់ខ្ពស់ផុតពីដីរបស់លោកអ៊ំ ហូ

របស់ប្រើប្រាស់ទាំងឡាយដែលធ្លាប់ជិតដិតនឹងលោកអ៊ំ ហូ ត្រូវបានដាក់តាំងនៅក្នុងផ្ទះសង់ខ្ពស់ផុតពីដីនេះសុទ្ធតែបានចម្លងតាមគំរូដើម

អញ្ជើញមកទស្សនាគំរូផ្ទះសង់ខ្ពស់ផុតពីដីរបស់លោក អ៊ំ ហូ ភ្ញៀវទេសចរអាចកួចអារម្មណ៍ហើយនឹកភ្នកដល់ការរស់នៅដ៏សាមញ្ញតែឧត្តុង្គឧត្តមរបស់លោកប្រធាន ហូជីមិញ តាមជ្រុងមួយនៃកន្លែងតុធ្វើការ តុសម្រាប់ប្រជុំ បន្ទប់ទទួលទានដំណេក កៅអីទម្រេត...
ជឿងដាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖