Thứ 2, 26/06/2017, 0:25 GMT+7
របរត្បាញសំពត់សង្កឹមរបស់បងប្អូនជនជាតិ តៃ នៅ បាបេ
08:40, 31/05/2016
របរត្បាញសំពត់សង្កឹមរបស់បងប្អូនជនជាតិ តៃ នៅស្រុក បាបេ (បាក់កាន)មានតាំងពីយូរណាស់មកហើយ។ មុននេះ ផលិតផលសំពត់សង្កឹមដែលផលិតចេញគ្រាន់តែសំរាប់បំរើតំរូវការ ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ផលិតផលសំពត់សង្កឹមជាមួយភាពសំបូរបែបពីគំរូម៉ូដដែលបានក្លាយជាប្រភេទទំនិញមានតម្លៃសេដ្ឋកិច្ចខ្ពស់ ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់បងប្អូនជនជាតិ តៃ។

ផ្តើមពីឧបករណ៍ដ៏សាមញ្ញឆ្លងតាមរយៈបាតដៃដ៏ប៉ិនប្រសប់ទាំងគូបងប្អូនជនជាតិ តៃ បានបង្កើតឡើងនូវបណ្ដាផលិតផលសំពត់សង្កឹមប្រកបដោយពណ៌សម្បុរទាក់ភ្នែក ក្បាច់រចនាសំបូរបែប។ ក្បាច់រចនាលើផ្ទាំងសំពត់សង្កឹមនីមួយៗ ឆ្លុះបញ្ចាំងពីអារម្មណ៍ពីមនោសញ្ចេតនា បំណងប្រាថ្នាឆ្ពោះទៅរកសោភ័ណភាព។ ក្រៅពីបណ្ដាផលិតផលប្រពៃណីដូចជាសំលៀកបំពាក់ ស្រោមភួយ មុង ជា ដើម ជនជាតិ តៃ នៅបានត្បាញផលិតផលថ្មីៗជាច្រើនដូចជាកាបូបយួរ កាបូបកាន់ដៃ មួក ស្រោមដាក់ទូរសព្ទដៃជាដើម ជាមួយនឹងគ្រប់ពណ៌សម្បុរ ក្បាច់រចនាជាច្រើនខុសៗ គ្នា។
 
តាំងពីច្រើនជំនាន់មកហើយ បងប្អូនជនជាតិតៃ នៅស្រុក បាបេ តែងគោរពថែរក្សារបរត្បាញសំពត់សង្កឹម

សរសៃអំបោះពណ៌ត្រូវបានបង្កើតឡើងពីដើមរុក្ខជាតិទាំងឡាយដែលមានសំបករឹង
 
ដំណាក់កាលហាលសម្ងួតសរសៃអំបោះ

ផលិតផលសំពត់សង្កឹមរបស់បងប្អូនជនជាតិ តៃ បច្ចុប្បន្នជាមុខទំនិញពេញនិយម នាំមកនូវប្រភព

ចំណូលគួរអោយកត់សម្គាល់អោយបងប្អូនជនជាតិ៕
ស្រោមភួយជាផលិតផលមួយក្នុងចំណោមផលិតផលសំពត់សង្កឹមប្រពៃណីទាំងឡាយ

ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖