Thứ 7, 18/11/2017, 18:57 GMT+7
របាំព្រះរាជទ្រព្យ ជាល្ខោនរបាំដ៏បុរាណ របស់ជនជាតិខ្មែរ
14:48, 01/04/2016
ក្នុងសិល្បៈល្ខោនរបាំរបស់ជនជាតិខ្មែរ កាយវិការរាំគឺសំខាន់បំផុត កាយវិការនៃដៃទាំងគូត្រូវស៊ីសង្វាក់នឹងចលនារេចុះរេឡើងរបស់ជើងទាំងពីរពត់ពែនយ៉ាងទន់ភ្លន់ សមស្អាត ធ្វើអោយរស់ឡើងវិញនូវសោភ័ណ្ឌភាពនៃ របាំព្រះរាជទ្រព្យពីបុរាណកាល។
ក្រៅពីកាយវិការរាំ ទំនុកចំរៀងបានប្រើសំរាប់បកស្រាយនូវអត្ថន័យរបស់សាច់រឿង ព្រឹត្តិការណ៍។ ខ្លឹមសារច្រើនតែជារឿងបុរាណដូចជា : រៀមកេរ្ត៍ រតនាវង្សជាដើម។
 
លក្ខណៈយ៉ាងវិសេសនៃល្ខោនរបាំ

តួអង្គសំខាន់ក្នុងរបាំ តែងតែបានលើកឡើងតាមតួសភាវៈល្អនិងសភាវៈអាក្រក់។ តួសភាវៈល្អរួមមាន តួស្តេច ព្រៈរាជបុត្រ ក្សត្រីយ៍ (មិនមានពាក់ក្បាំងមុខទេ) និងតួវីរបុរសមួយចំនួនក្នុងនិទានកថា ដូចជាមេទ័ព ហនុមាន ជាដើម។

ទស្សនីយភាពរបាំរបស់ក្រុមសិល្បៈរស្មីប្រទីបខេត្ត ត្រាវិញ

តួតំណាងសភាវៈអាក្រក់ ច្រើនតែកាច ឃោរឃៅពាក់ក្បាំងមុខរាងស្ដួចខ្ពស់ឡើងទៅលើ ភ្នែកក្រហម បញ្ចេញចង្កូម តែងតែបង្កគ្រោះមហន្តរាយដល់មនុស្សលោក។

របាំ " ទេពធីតាហោះ " សំដែងដោយក្រុមឃោសនាសិល្បៈខ្មែរខេត្ត កាម៉ៅ

យើងអាចនឹកគិតដល់ល្ខោនរបាំ និងសិល្បៈកាយលឿងរបស់ជនជាតិគិញ មានគោលគំនិតល្អិតជ្រៅ ជិតដិតនឹងទស្សនិកជនជាច្រើន ហេតុដូច្នេះហើយ ចាំបាច់ត្រូវបានរក្សាបន្តនិងអភិរ័ក្ស៕ 
ស្វឹនត្រាង - ឯកសារ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖