Thứ 6, 21/07/2017, 21:45 GMT+7
វប្បធម៌ ចាម តាមរយៈស្ថាបត្យកម្មប្រាង្គប្រាសាទ
08:09, 25/06/2016
នៅក្នុងជីវភាពជំនឿខាងវិញ្ញាណរបស់បងប្អូនជនជាតិ ចាម ប្រាង្គប្រាសាទគឺជាទីដ៏ពិសិដ្ឋ រក្សានូវខ្លឹមសារនៃស្ថាបត្យកម្ម វិចិត្រសិល្បៈចម្លាក់និងវប្បធម៌ប្រពៃណី។
ប្រាសាទចាមស្ទើរតែទាំងអស់ត្រូវបានកសាងនៅលើកំពូលកូនភ្នំខ្ពស់ បណ្តុំនីមួយៗ មានពី ៣ ទៅ ៦ ប្រាសាទ

ប្រាសាទចាមស្ទើរតែទាំងអស់ត្រូវបានកសាងនៅលើកំពូលកូនភ្នំខ្ពស់ បណ្តុំនីមួយៗមានពី ៣ទៅ ៦ ប្រាសាទ។ នៅបណ្តុំនីមួយៗមានប្រាសាទមេមួយសម្រាប់គោរពបូជាព្រះសិវៈជាអ្នកដែលមានឫទ្ធិបារមី ខ្ពង់ខ្ពស់បំផុត នៅក្នុងសាសនាចាម។ ទ្វារប្រាសាទតែងតែបែរទៅទិសខាងកើត (ទិសថ្ងៃរះ)។
 
គ្រូធំមេក្នុងវិហារចាម (Po A dhia) កាន់ស្លឹកម្លូបៀកកំបោរបែរទៅខាងទិសប្រាសាទផ្ញើ
នូវវាចាបួងសួងបំណងប្រាថ្នារបស់សាសនិកទាំងឡាយដល់អាទិទេព

តាមទស្សនាទានរបស់ជនជាតិចាម គឺមានតែនៅពេលប្រារព្ធពិធីបុណ្យប៉ុណ្ណោះទើបទ្វារនៃ ប្រាសាទមេត្រូវបានបើកចេញ។បណ្តាពិធីបុណ្យប្រារព្ធឡើងនៅនឹងប្រាសាទ រួមមាន៖ បុណ្យ Yuer​ Yang (បុណ្យសុំសេចក្តីសុខ) បុណ្យ Katê (បុណ្យសែនទេវតាប្រុស) បុណ្យ Cambur (បុណ្យសែនទេវតាស្រី) បុណ្យ Peh P abah Mbang Y ang (បុណ្យបើកទ្វារប្រាសាទ)។ ពិធីបុណ្យទាំងនេះត្រូវបានប្រារព្ធតាមប្រតិទិន ចាមហើយមានអត្ថន័យសុំអោយអ្នកភូមិមានសុខភាពល្អបរិបូរ សុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផល ដំណាំស្រស់ល្អ៕
 
ធម្មយាត្រាឡើងទៅប្រាសាទ Po Rome នាឱកាសបងប្អូនជនជាតិ ចាមចាត់តាំងពិធីបុណ្យ Yuer Yang (បុណ្យសុំសេចក្តីសុខ) នៅដើមខែ ៤​ តាមប្រតិទិនចាម

ពិធីការសាចទឹកនៅមុខទ្វារប្រាសាទ

ពូត្រា ចាត្រាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖