Thứ 2, 21/08/2017, 11:29 GMT+7
សប្តាហ៍វប្បធម៌ ទេសចរណ៍រមណីយដ្ឋានជាតិ វាលស្រែតាមជម្រាលភ្នំនៅ មូកាងចាយ ២០១៦
13:41, 03/01/2017
ថ្មីៗ កន្លងទៅនេះ នៅស្រុកមូកាងចាយ ខេត្ត អៀនបាយ បានប្រារព្ធសប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានជាតិវាលស្រែតាមជម្រាលភ្នំនៅ មូកាងចាយ ២០១៦។
រាត្រីសិល្ប:បើកពិធីមហោស្រពបានប្រព្រឹត្តឡើងជាមួយនឹងបណ្ដាបទចម្រៀងនិងក្បាច់របាំតាមលំនាំប្រជាប្រិយរបស់បងប្អូនបណ្តាជនជាតិតំបន់ តីបាក់

នៅទីនេះបានប្រព្រឹត្តឡើងនូវសកម្មភាពវប្បធម៌ ទេសចរណ៍ដ៏ពិសេសដាច់ដោយឡែកផ្សេងៗដូចជា៖ ផ្សារណាត់តំបន់ខ្ពស់ តាំងពិព័រណ៍រូបភាព "មូកាងចាយ - រលកស្រូវអង្កាញ់ដ៏ស្រទន់" ពិធីប្រកួតជល់ពពែ...។ ចំណុចលេចធ្លោនសកម្មភាពទាំងនេះគឺពិធីលោតឆ័ត្រយោង "ហោះហើរលើរដូវស្រូវលឿងទុំ" លើកំពូលជម្រាលភ្នំ ខាវផា។
ចំណុចលេចធ្លោរបស់សប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានជាតិវាលស្រែតាមជម្រាលភ្នំ មូកាងចាយ ២០១៦ គឺពិធីលោតឆ័ត្រយោង"ហោះហើរលើរដូវស្រូវលឿងទុំ"

មានអាកាសយានិកជិត ១០០ នាក់មកពី ៥ កុម្រ ហោះហើរកុ្នងទូទាំងប្រទេសចូលរួមពិធីលោតឆ័ត្រយោង  "ហោះហើរលើរដូវស្រូវលឿងទុំ"

ពិធីជល់ពពែ មូកាងចាយ លើកទី ២ បានចាត់តាំងឡើងដោយមានពពែជល់ជាង ១០០ ក្បាលមកពី ១៣ ឃុំ ទីរួមស្រុក កុ្នងស្រុក

សប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានជាតិវាលស្រែតាមជម្រាលភ្នំ មូកាងចាយ ២០១៦ បានរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ម៉ុង នៅខេត្ត អៀនបាយ។

ថេយ្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ