Thứ 7, 22/07/2017, 9:41 GMT+7
សម្ពោធឆ្លងធម្មសាលាវត្តខ្មែរ ដែលមានថវិកាកសាងសរុបជិត ១៦ ពាន់លានដុង
16:36, 02/02/2017
ថ្ងៃទី ៣១ ខែ មករា វត្ត បូទុមវង្សាសំរោង នៅសង្កាត់លេខ ៥ ទីក្រុង សុកត្រាំង នៃខេត្ត សុកត្រាំង បានប្រារព្ធពិធីបុណ្យសម្ពោធឆ្លងធម្មសាលា (ទីប្រជុំជីវភាពខាងសាសនានិងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ) បន្ទាប់ពីរយៈកាលជាង ៣ ឆ្នាំសាងសង់។
តាមព្រះតេជគុណ លីមិញឌឹក សមាជិករដ្ឋសភា ព្រះចៅអធិការវត្ត ​បូទុមវង្សាសំរោង៖ ធម្មសាលារបស់វត្តត្រូវបានចាប់ផ្តើមដំណើរការសាងសង់នាឆ្នាំ ២០១២ និងត្រូវបានសាងសង់លើផ្ទៃដី ១.១៤៤ ម៉ែ​ត្រ​ការ៉េ ដោយទ្រង់​ទ្រាយផ្ទាល់ដីមួយជាន់និងឡៅមួយជាន់ តាមស្ថាបត្យកម្មប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ ថវិការសាងសង់ធម្មសាលាសរុបជិត ១៦ ពាន់លានដុងដែលពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសរួមចំណែកកសាង។
 
ធម្មសាលាដ៏ធំនិងស្រស់ស្អាតត្រូវបានបើកអោយប្រើបា្រស់។ រូបថត៖ ទ្រុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ធម្មសាលានេះត្រូវបានចាត់ទុកថាជាធម្មសាលាដែលមានទ្រង់ទ្រាយធំ និងស្រស់ស្អាតបំផុតក្នុងចំណោមវត្តអារាមនានានៅទីក្រុង សុកត្រាំង។ ធម្មសាលាបានកសាងរួចរាល់ហើយបើកអោយប្រើប្រាស់មិនត្រឹមតែបំពេញតាមតម្រូវការនៃសកម្មភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិខ្មែរទេ ថែមទាំងបំពេញបានយ៉ាងល្អនូវតម្រូវការនៃការសិក្សាបួសរៀនរបស់ព្រះសង្ឃក្នុងវត្ត។
 
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត បានប្រគេនបរិក្ខារចំពោះព្រះចៅអធិការវត្ត ​បូទុមវង្សាសំរោង នៅពិធីបុណ្យសម្ពោធឆ្លង។ រូបថត៖ ទ្រុងហៀវ - ទីភ្នាក់ងារព័ត៌មាន វៀតណាម

វត្ត បូទុមវង្សាសំរោង បានកសាងឡើងក្នុងឆ្នាំ ១៧២៥ បានឆ្លងកាត់ការជួសជុល ធ្វើអោយល្អប្រសើរឡើង សាងសង់ថ្មីយ៉ាងមាំទាំ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ វត្តក៏បានបណ្តុះបណ្តាលព្រះសង្ឃជាច្រើនអង្គ កម្មាភិបាលខ្មែរជាច្រើនរូប បម្រើនូវការងារជនជាតិ សាសនានៅនឹងមូលដ្ឋាន។ វត្តនេះក៏ជាចំណុចទេសចរណ៍មួយដ៏ល្បីឈ្មោះរបស់ខេត្ត បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងនិងក្រៅប្រទេសមកទស្សនា ... ៕
ទ្រុងៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ