Chủ nhật, 21/01/2018, 4:4 GMT+7
សម្រស់និទាឃរដូវនៅ សាដែក
07:39, 12/06/2016
អោយតែដល់ឱកាសនិទាឃរដូវចូលមកម្តងៗ រំលឹកដល់ សាដែកគឺរំលឹកដល់ភូមិផ្កាដ៏ល្បីឈ្មោះក្នុងទូទាំងប្រទេស ចំណុះភូមិសាស្ដ្រ នៃឃុំ តឹនគ្វីដុង ទីរួមខេត្ត សាដែកខេត្ត ដុងថាប។
សាដែក គឺជាភូមិផ្កាល្បីឈ្មោះមួយក្នុងចំណោមភូមិផ្កាល្បីឈ្មោះទាំងឡាយនៃតំបន់ ដីភាគខាងត

ភូមិផ្កាស្ថិតនៅប្របតាមដងទន្លេទៀន កន្លែងដែលមានអាកាសធាតុអំណោយផល ដីមានជីជាតិហើយអ្នកដាំផ្កាជាមួយបាតដៃទាំងគូដ៏ប៉ិនប្រសប់បានបង្កើតជាផើងផ្កាទាំងឡាយយ៉ាងស្អាត ប្លែកភ្នែក។សាដែកបច្ចុប្បន្ន មានផ្ទៃដីដាំផ្កាជាង ២៥០ ហិកតា មានរាប់រយគ្រួសារប្រកបមុខរបរ ជំនាញដាំផ្កាប្រពៃណីគ្រប់ប្រភេទដូចជា៖ ផ្កាកូឡាប បិនចាមាស ផ្កាអង្គាសីលជាដើមដែលនៅទន្ទឹមនឹងដើមរុក្ខជាតិលំអជាច្រើនប្រភេទដ៏សាមញ្ញ ជិតស្និទ្ធជាមួយជីវភាពរស់នៅដូចជា៖ ស្ពឺ ស្លា ល្វា ជ្រៃ ជាដើម។
 
សាដែកជំនាញដាំបណ្ដាប្រភេទផ្កាប្រពៃណីដូចជា
កូលាបបិនចាមាស អង្គាសីល
 
ការងារថែទាំផ្កានៅភូមិផ្កា សា ដែក ភាគច្រើនគឺនារីជាអ្នករ៉ាប់រង

ផ្កា សាដែក ត្រូវបានប្រើសម្រាប់បង្កសោភ័ណភាពអោយឧទ្យាន សួនផ្កា កន្លែងធ្វើការជាដើម។ បងប្អូនដាំផ្កានៅ សាដែក មិនត្រឹមតែផ្គត់ផ្គង់ផ្កាអោយគ្រប់ តំបន់ក្នុងទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅប្រទេសឡាវ កម្ពុជា ទៀតផង៕
 
សព្វថ្ងៃនៅ សាដែក មានប្រជាជនរាប់រយគ្រួសារប្រកបមុខរបរដាំផ្កា
 
ពី សាដែក ផ្កានិងរុក្ខជាតិលំអត្រូវបានដឹកជញ្ជូនទៅលក់នៅគ្រប់តំបន់ក្នុងទូទាំងប្រទេសនិងនាំចេញទៅប្រទេសឡាវ កម្ពុជា

ង៉ុកគី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖