Thứ 5, 22/02/2018, 6:23 GMT+7
សិប្បករសម្រាប់ឧបករណ៍តន្ត្រីខ្យល់នៃព្រៃភ្នំ តីយ៉ាង
17:07, 14/02/2018
សិប្បករ Bhling A grun នៅភូមិ តាវ៉ាង ឃុំ អាទៀង គឺជាមនុស្សតែម្នាក់គត់នៅស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ដែលចេះផ្លុំបណ្តាឧបករណ៍តន្ត្រីចំណុះក្រុមឧបករណ៍ខ្យល់របស់ជនជាតិ កឺទូ។
តាំងពីពេលទើបតែមានអាយុ ៥ ឆ្នាំ Bhling A grun បានឪពុកបង្ហាញអំពីរបៀបលេងឧបករណ៍តន្ត្រីរបស់ជនជាតិ កឺទូ។ ឪពុករបស់ Bhling Agrun ចេះផ្លុំខ្លុយ លេងចាប៉ី ទើបសម្លេងខ្លុយនិងសម្លេងចាប៉ីចេះតែជ្រាបចូលទៅក្នុងខ្លួន កុមារនេះ។ 
 
ការលេងចាប៉ី Abel តាមរបៀបដៃម្ខាងចុចបណ្តារន្ធ ដៃម្ខាងយក
ប្រដាប់កូតមាត់បៀមខ្សែចាប៉ីដើម្បីកែតម្រឹមកំរិតតឹងធូរ
គឺនៅព្រៃភ្នំ តីយ៉ាង ទាំងមូលឥឡូវនេះនៅតែសិប្បករ
Bhling Agrun ម្នាក់គត់

មានបទខ្លុយប្រពៃណីខ្លះ ត្រូវផ្លុំជាបន្តបន្ទាប់ក្នុង ៣ ថ្ងៃ ៣ យប់ដែលផ្លុំឡើងនាឱកាសពិធីអំណរស្រូវថ្មី បច្ចុប្បន្ននៅតែសិប្បករ វ័យចំណាស់ Bhling Agrun ម្នាក់ទេដែលអនុវត្តបាន។
 
ឧបករណ៍តន្រី្តចំណុះក្រុមឧបករណ៍ខ្យល់មួយចំនួនរបស់
ជនជាតិកឺទូ នៅ តីយ៉ាង
 
សិប្បករ Bhling A grunឧទ្ទេសនាមថាឧបករណ៍ភ្លេងខ្យល់របស់ជនជាតិ កឺទូ រួមមាន ១៣ គ្រឿង គ្រឿងនីមួយៗ មានរបៀបផ្លុំនិងគុណប្រយោជន៍ខុសៗ គ្នា។
 
សិប្បករ Bhling Agrun បង្រៀនប្អូនៗតូចនៅភូមិ តាវ៉ាង ផ្លុំខ្លុយ

ឧបករណ៍ខ្លះផ្លុំ តែក្នុងពិធីមង្គលការពិធីឡើង ផ្ទះ ខ្លះទៀតគ្រាន់តែផ្លុំក្នុងបុណ្យសព ពិធីរំសាយផ្នូរ...។ ចំពោះសិប្បករ Bhling A grun ឧបករណ៍តន្ត្រីបុរាណទាំង ១៣ គ្រឿងនេះគ្រប់ដើម្បីប្រើក្នុងការសម្ដែងនូវរាល់កំរិត រំជើបរំជួលនៃមនោសញ្ចេតនាក្នុងជីវិតខ្លួន។ វាក៏ជាមេរៀនផ្សេងៗ ដើម្បីក្លាយជាមនុស្សល្អ៕
ហាយអៀន
Hải Yến
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖