Thứ 7, 18/08/2018, 15:29 GMT+7
សិល្បៈចម្រៀង ឌើនកាតាយទឺ ណាមបូ
15:39, 12/01/2018
សិល្បៈចម្រៀងប្រជាប្រិយ ឌើនកាតាយទឺ ណាមបូ ជាប្រភេទសិល្បៈប្រជាប្រិយបានអភិវឌ្ឍជាង ១០០ ឆ្នាំនៅ ណាមបូ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតំណាងរបស់មនុស្សជាតិ។
ឧបករណ៍តន្រី្តដែលប្រើក្នុងការសម្ដែងប្រគំក្នុងសិល្បៈ ឌើនកាតាយទឺរួមមាន៖ ចាប៉ីគីម ទ្រ ២ ខ្សែ ពិណ ១៦ ខ្សែ ពិណខ្សែទោល (ឧបករណ៍ភ្លេងទាំង ៤ នេះប្រគំចូលគ្នាក្នុងវង់ភ្លេងឌឺនកាតាយទឺ គឺ ពិរោះ អស្ចារ្យ) ក្រោយមកមានការកែ លម្អជំនួស ដោយចាប៉ីហ្គីតាក្តារចុចខូងលេងតាមក្រុម តាមក្លឹបក្រោមរូបភាពជាគូ ឬជាបីនាក់។ 
ការសម្តែងចម្រៀងប្រជាប្រិយ ឌើនកាតាយទឺ បម្រើភ្ញៀវទេសចរនៅមណ្ឌលទេសចរណ៍ យ៉ុងញ៉ាណ ឃុំ ហៀបថាញ់ ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ)

កងជួរសម្តែងរួមមាន៖គ្រូចាប៉ី - អ្នកដែលមានបច្ចេកទេសដេញចាប៉ីល្អ ចេះចាំស្ទាបណ្ដាបទចម្រៀងពី ដើម គ្រូនិពន្ធ - អ្នកដែលក្ដាប់ជាប់នូវចំណេះដឹងនិងបទពិសោធ ច្នៃបង្កើតនូវបទចម្រៀងថ្មី គ្រូចម្រៀង - អ្នកដែលចេះស្ទាត់ជំនាញបណ្ដាបទចម្រៀងពីដើមមានបច្ចេកទេសច្រៀងដ៏ចំណាន តារាចាប៉ី - អ្នកលេងឧបករណ៍ភ្លេងហើយតារាចម្រៀង-អ្នកសម្តែងបទចម្រៀង។សិល្បៈចម្រៀងប្រជាប្រិយ ឌើនកាតាយទឺ បច្ចុប្បន្នកំពុងតែបានអភិវឌ្ឍនៅតាមបណ្តាខេត្ត ទីក្រុងនៃភាគខាងត្បូងដូចជា៖ បាកលៀវ ប៊ិញយឿង ទីក្រុងហូជីមិញ...។
 
សិល្បករទាំងឡាយប្រគំឧបករណ៍តនី្រក្នុងវង់ភេ្លង ឌើនកាតាយទឺ

ទស្សនីយភាពសម្តែងរបស់សិល្បករចាប៉ី ចម្រៀងនៃក្លឹប ឌើនកាតាយទឺនៃមជ្ឈមណ្ឌលវប្បធម៌ខណ្ឌលេខ ៣ (ទីក្រុង ហូជីមិញ) ក្នុងសមោសរសិល្បៈប្រជាប្រិយ ឌើនកាតាយទឺ ទីក្រុង ហូជីមិញ ឆ្នាំ ២០១៧

លំហបរិយាកាសចម្រៀងប្រជាប្រិយ ឌើនកាតាយទឺ (ខេត្ត អានយ៉ាង) នៅ
Festival ចម្រៀង ឌើនកាតាយទឺ ថ្នាក់ជាតិលើកទី ២ ឆ្នាំ ២០១៧

ពេលប្រជុំជីវភាពមួយរបស់ក្លឹបចម្រៀង ឌើនកាតាយទឺ ឃុំ វិញត្រាច់ដុង ទីក្រុង  បាកលៀវ  (ខេត្ត បាកលៀវ)
 
ប្រជាជននៅ ណាមបូចាត់ទុកសិល្បៈចម្រៀងប្រជាប្រិយឌើនកាតាយទឺ គឺជាការប្រជុំជីវភាពវប្បធម៌ខាងស្មារតីដែលមិន អាចខ្វះបានក្នុងបណ្ដាពិធីបុណ្យទាន រៀបអាពាហ៍ពិពាហ៍ថ្ងៃខួបកំណើត ពិធី ជួប ជុំគ្នា...៕
អានហៀវ - ភឿងវី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖