Thứ 6, 28/07/2017, 11:50 GMT+7
សិល្បៈសម្តែងអាយ៉ងនៃជនជាតិ តៃ
10:15, 05/07/2016
សិល្បៈសម្តែងអាយ៉ងរបស់ជនជាតិ តៃ នៅភូមិ ថឹមរ៉ុក ឃុំ ប៉ិញ អៀន ស្រុក ឌិញហ័រ (ថាយង្វៀន) ​គឺជាលក្ខណៈវប្បធម៌ប្រជា ប្រិយដ៏ល្អឯកក្នុងកំណប់វប្បធម៌នៃបណ្តាជនជាតិ វៀតណាម។

បណ្ដាទស្សនីយភាពសម្តែងអាយ៉ង តៃ តែងតែទាក់ទាញបងប្អូនជនជាតិដ៏ច្រើនកុះករ មកទស្សនា

រូបអាយ៉ងជនជាតិ តៃ ជារូបភាពអាយ៉ងឈើដោត។ ក្រុមសិល្បៈរូបអាយ៉ង តៃ រួមមាន ១២ នាក់ក្នុងនោះអ្នកបញ្ជារូបអាយ៉ង ៦ នាក់តន្រ្តីករ ៤ នាក់ អ្នកនាំរឿងម្នាក់និងម្នាក់ទៀតជួយក្នុងការរៀបចំរូបអាយ៉ង។ ឆាកសម្តែងអាយ៉ងជនជាតិ តៃ គឺសាមញ្ញណាស់ពេលខ្លះគ្រាន់តែជាវាលស្មៅឬពំនូកដីកណ្តាលវាលស្រែ។ ឈុតរូបអាយ៉ងត្រូវបានបង្កជារូបរាងបណ្តាតួអង្គក្នុងប្រវត្តិសាស្រ្តដូច៖ ស្តេច នាម៉ឺនមន្ត្រី កសិករបោកបែនស្រូវ បុកអង្ករ បណ្តាសត្វដែលផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅដូចជា ក្របី សេះ​។ល។ រឿងសម្តែងឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការប្រជុំជីវភាពពលកម្មការបង្កបង្កើនផលរបស់ជនជាតិតៃ ភ្ជាប់ទៅនឹងទំនុកចម្រៀងលើកសរសើរអាទិទេព ស្តេច នាម៉ឺនមន្ត្រីដល់អ្នកទាំង ឡាយណាដែលមានសីលធម៌ មានទេពកោសល្យ មានទឹកចិត្តកសាងប្រទេសជាតិ មាតុភូមិ...។

រៀបចំរូបអាយ៉ងមុនពេលឡើងសម្តែង

ក្រុមសិល្បៈរូបអាយ៉ង តៃ ភូមិ ថឹមរ៉ុក បណ្ដាឆ្នាំកន្លងទៅនេះ ជារឿយៗ ត្រូវបានអញ្ជើញទៅសម្តែងនៅខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេស

ដើម្បីបង្កើតចេញជារូបអាយ៉ងមួយ សិប្បករទាំងឡាយត្រូវចំណាយពេលពី ២ ទៅ ៣ ថ្ងៃ ឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការជ្រើសរើសវត្ថុធាតុ បង្កើតរូបរាងដោយហត្ថកម្ម ហាលសម្ងួតលាបព័ណ៌និងដេរខោអាវអោយតួអង្គ

បណ្តារូបអាយ៉ងដ៏ក្រមាច់ល្អមើល

ក្រុមសិល្បៈរូបអាយ៉ង តៃ ភូមិថឹមរ៉ុក បណ្ដាឆ្នាំកន្លងទៅនេះជារឿយៗត្រូវបានអញ្ជើញទៅសម្តែងនៅខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេសនាឱកាសនៃបណ្តាពិធីសមោសរ ពិធីបុណ្យចូលឆ្នាំថ្មីជាដើម៕
ង៉ឹនខាញ់-ទន់គៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖