Thứ 6, 23/06/2017, 22:32 GMT+7
សោភ័ណភាពនៃតំបន់ខ្ពស់ ហាងគា ប៉ា.ក
14:09, 07/03/2016
ស្ថិតនៅជ្រៅក្នុងជួរភ្នំទាំងឡាយដែលមានកំពូលភ្នំធំតូចជាច្រើន ផុសឡើង ហាងគា និង ប៉ា.ក គឺជាឃុំតំបន់ខ្ពស់ពីរចំណុះស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ)។
ក្តីរីករាយដ៏សាមញ្ញរបស់គ្រួសារបងស្រី ថាវ អានី
 
មែកដើមប៉ែសផ្ការីកស្គុះស្គាយផ្តល់សញ្ញារដូវផ្ការីកថ្មីមួយបានមកដល់

ដោយបានធម្មជាតិប្រទានអោយនូវទេសភាពដ៏ស្រស់ស្អាតអណ្ដែតអណ្ដូងជាច្រើន ប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនភ្ញៀវទេសចរណ៍មកកាន់ហាងគា ប៉ា.ក មួយថ្ងៃកាន់តែច្រើនឡើង។ ដើម្បីបំរើភ្ញៀវទេសចរណ៍គ្រួសារជាច្រើនបានវិនិយោគទិញរថយន្ត ទោចក្រយានយន្ត ឬក៏លក់នូវប្រភេទផ្លែឈើពិសេសប្រចាំតំបន់ដូចជា ផ្លែប៉ែស ព្រូន អាព្រីខត ជាដើម។
ត្រៀមរៀបចំឆ្នាំងស្ងោរនំអន្សមជ្រុងនាថ្ងៃចូលឆ្នាំថ្មី តេត
ក្រុមគ្រួសារទាំងឡាយនៅក្នុងភូមិកំពុងមមាញឹករៀបចំការងារនៃថ្ងៃចូលឆ្នាំថ្មី តេត

ប្អូនៗកុមារតុបតែងក្នុងសំលៀកបំពាក់ថ្មី លេងល្បែងប្រជាប្រិយ៍

រូបភាពភូមិស្រុកក្រខ្សត់អត់ឃ្លានចាស់គំរិលកាលពីដើមនោះបច្ចុប្បន្នត្រូវបានជំនួសដោយភូមិវប្បធម៌នានាហើយ។ ហាងគាប៉ា.ក សព្វថ្ងៃនេះខុសប្លែកពីដើម ជីវភាពរស់នៅថ្មីមួយប្រកបដោយក្ដីសំបូរសប្បាយ សុភមង្គលបានសណ្ឋិតចូលមកជាមួយតំបន់ខ្ពស់ដែលពោរពេញទៅដោយខ្យល់ភ្នំពពកដេរដាសនេះ៕
អត្ថបទ៖ សឺនឡឹម - រូបថត៖ ត្រឹនហ៊ន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖