Thứ 2, 20/11/2017, 10:34 GMT+7
ស្តារឡើងវិញ អភិរក្សទូកគែហ៊ៅរបស់ជនជាតិ ខ្មែរ ណាមបូ
10:27, 03/11/2017
ទូក គែហ៊ៅ គឺជាមធ្យោបាយផ្លូវទឹកមួយដ៏ថ្លៃថ្នូរ ល្អឆើតរបស់ជនជាតិ ខ្មែរ ណាមបូ ត្រូវបានស្តារឡើងវិញក្រោយរយៈពេលជិត ៤០ ឆ្នាំត្រូវបាត់ស្រមោល។ 
គែហ៊ៅ គឺជាទូកមួយដែលមានបេសកកម្មដ៏ពិសេស៖ ជូនដំណើរព្រះចៅអធិការនិងព្រះសង្ឃទៅទស្សនាបុណ្យអុំទូក។ 
 
គែហ៊ៅគឺជាទូកសម្រាប់បញ្ជាទូក-ង

គែហ៊ៅគឺប្រភេទទូកឃ្លោងធ្វើពីដើមឈើទាលធំមួយដើមទាំងមូលដែលមានអង្កត់ផិ្ចតជាង ៣ ម៉ែត្រ។ ទូកមានប្រវែងប្រហែល ១៦ ម៉ែត្រ មានអ្នកអុំពី ១០ ដល់ ១៦ នាក់។

 ជនជាតិ ខ្មែរ រចនាតុបតែងទូកគែហ៊ៅផ្អែកលើមូលដ្ឋានគ្រឹះនៃ
ស្ថាបត្យកម្មនិងវិចិត្រកម្មនៃពុទ្ធសាសនាទក្ខិណនិកាយ

ទូកនីមួយៗគឺជាមុខមាត់ ជាកិត្យានុភាព ជាថ្វីដៃរបស់វត្ត ម៉្លោះហើយត្រូវបានរចនា តុបតែងយ៉ាងណា អោយស្អាតបំផុតផ្អែកលើមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្មនិងវិចិត្រកម្មនៃពុទ្ធសាសនាទក្ខិណនិកាយ។ 
 
ចង្កូតទូកគែហ៊ៅត្រូវបានច្នៃរាងដូចរូបដាវ

ដំបូលទូកភាគច្រើនគឺជារូបភាពព្រះវិហារវត្តបង្រួញតូច។ ខាងមុខក្បាលទូកគឺរូបសត្វគ្រុឌ ហើយចង្កូតទូកត្រូវបានច្នៃរាងដូចរូបដាវ។
 
ទូកគែហ៊ៅរបស់វត្ត ព្រែកត្រកួន (ខេត្ត សុកត្រាំង)

ពេលរាត្រី ទូកគែហ៊ៅ ប្រៀបដូចទូកប្រទីបដ៏ភ្លឺចិញ្ចាច...។

ទូកគែហ៊ៅនិងទូក-ងក្នុងថ្ងៃបញ្ចុះទឹក

ក្នុងបណ្តាថ្ងៃប្រណាំងទូក-ងលើស្ទឹង Maspero ទីក្រុង សុកត្រាំងទូកគែហ៊ៅ តែងតែទាក់ទាញចំណាប់
អារម្មណ៍របស់បងប្អូន រួមជាតិ៕
អត្ថបទនិងរូបថត៖ ត្រឹនជីកុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖