Thứ 5, 25/05/2017, 2:43 GMT+7
ស្រីស្រស់ ដូ មីលិញ គ្រងមកុដបវរកញ្ញាឯក វៀតណាម ឆ្នាំ ២០១៦
16:43, 11/09/2016
ដោយការឆ្លើយសំនួរដ៏ឆ្លាតវៃ ស្រីស្រស់ ដូមីលិញ (ពាក់លេខ សម្គាល់ ១៤៥) មកពីរដ្ឋធានី ហាណូយ បានវ៉ាផ្តាច់បេក្ខនារីចំនួន ៣០ រូប គ្រងមកុដបវរកញ្ញាឯក វៀតណាម ឆ្នាំ ២០១៦
បេក្ខនារី ដូមីលិញ ទទួលជ័យលាភីជាបវរកញ្ញាឯកនៅក្នុងរាត្រីប្រឡាងផ្តាច់ព្រ័ត្រ។ រូបថត៖ ភឿងវី - ទីភ្នាក់ងារព័ត៌មានវៀតណាម

បេក្ខនារីពីររូបគឺ ង៉ូ ថាញ់ ថាញ់ទូ (ពាក់លេខសម្គាល់ ២៤៦) និង ហ៊្វិញធី ធ្វីយុង (ពាក់លេខសម្គាល់ ០១៥) បានទទួលបានចំណាត់ថ្នាក់លេខ ១ និងចំណាត់ថ្នាក់លេខ ២ ។
បវរកញ្ញាឯកថ្មី វៀតណាម ដូមីលិញ និងបវរកញ្ញារងពីររូប។ រូបថត៖ ភឿងវី - ទីភ្នាក់ងារព័ត៌មានវៀតណាម 

បវរកញ្ញាឯកថ្មី វៀតណាម ឆ្នាំ ២០១៦ បានប្រគល់ជួនពានរង្វាន់មានតម្លៃជាច្រើនដូចជាមកុដដែលរចនាម៉ូដ ច្នៃផលិតក្នុងតម្លៃ ២,២ ពាន់លានដុង ដោយ Long Beach Pearl ស្បែកជើងមួយគូតម្លៃ ២០០ លានដុង សាច់ប្រាក់សុទ្ធចំនួន ៥០០ លានដុង បានស្នាក់នៅស្រស់ស្រាយជីវភាពក្នុងខនដូផ្កាយ ៥ River City ពេញអាណត្តិចំនួន ២ ឆ្នាំ៕
យ៉ាធន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ