Chủ nhật, 18/11/2018, 12:27 GMT+7
ស្រីស្រស់ ហហែន នីអេ គ្រងមកុដបវរកញ្ញាចក្រវា ល វៀតណាម
13:44, 18/04/2018
កាលពីពេលថ្មីៗកន្លងទៅនេះ ស្រីស្រស់ ហហែន នីអេ មកពីខេត្ត ដាក់ឡាក់ បានដណ្ដើមជ័យជំនះលើបេក្ខនារីចំនួន ៤១ រូប គ្រងតំណែងបវរកញ្ញាចក្រវាល វៀតណាម ឆ្នាំ ២០១៧ ក្លាយយជាម្ចាស់មកុដដ៏ថ្លៃថ្នូរដែលមានឈ្មោះថា Empower មានតម្លៃ ២,៧ ពាន់លានដុង។
មិនត្រឹមតែជាម្ចាស់នៃសម្រស់ដ៏ស្រស់ឆោមឆាយ រាងមាំមួន ស្រីស្រស់ ហហែន នីអេ អាយុ ២៥ ឆ្នាំជនជាតិ អេដេ បានផ្តល់នូវចម្លើយដែលមានអត្ថន័យជ្រៅជ្រះ ឈ្លាស់វៃក្នុងវិញ្ញាសាប្រឡងចុងក្រោយផ្នែកសុជីវធម៌របស់គណៈមេប្រយោគ។
ស្រីស្រស់ ហហែន នីអេ គ្រងតំណែងបវរកញ្ញាចក្រវាល វៀតណាម ឆ្នាំ ២០១៧

 នាមករណ៍បវរកញ្ញាទី ១ បានទៅលើស្រីស្រស់ ហ្វាងធីធុយ បវរកញ្ញាទី ២ គឺស្រីស្រស់ ម៉ូវធីថាញ់ធុយ។
 
វិញ្ញាសាប្រឡងឈុតសម្លៀកបំពាក់អាវផាយរបស់បេក្ខនារីទាំងឡាយ

មុននឹងឈានចូលវគ្គផ្តាច់ព្រ័ត្របេក្ខនារីទាំងអស់បានចូលរួមនូវសកម្មភាព ជាច្រើនដូចជា៖ ផ្សព្វផ្សាយវប្បធម៌ទេសចរណ៍នៅមូលដ្ឋានអនុវត្តបណ្តាកម្មវិធីសហគមនាគមន៍សង្គមសង្គហធម៌នៅតាមខេត្តជាច្រើនដូចជា៖ ខាញ់ហ្វា ប៊ិញធន់ ភូអៀន ឡឹមដុង។ល។ 
វិនាទីដែលបវរកញ្ញា ហហែន នីអេ ទទួលមកុដដ៏ថ្លៃថ្លាបំផុត

បេក្ខនារីទាំង ៥ រូបដ៏ឆ្នើមបំផុតត្រៀមរៀបចំឈានចូលប្រឡង
វិញ្ញាសាផ្នែកសុជីវធម៌

ស្រីស្រស់ ហហែន នីអេ ក្នុងវិញ្ញាសាប្រឡងឈុតសម្លៀកបំពាក់ហែលទឹក

ស្រីស្រស់ ហហែន នីអេ នឹងតំណាងអោយប្រទេស វៀតណាមចូលរួមការប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ ២០១៨ នេះ៕
អត្ថបទ៖ ទៀនមិញ - រូបថត៖ ង្វៀនដុកឡឹប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖