Thứ 3, 21/08/2018, 2:4 GMT+7
អង្គការ UNESCO ទទួលស្គាល់ណននឿកកាវបាំងគឺជាឧទ្យានភូគព្ភសាស្ដ្រសកល
17:42, 18/07/2018
ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ នៅ ប៉ារីស (សាធារណរដ្ឋ បារាំង) ក្រុមប្រឹក្សាពិគ្រោះ បណ្តាញឧទ្យានភូគព្ភសាស្ត្រសកលចំណុះអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌នៃ អង្គការសហប្រជាជាតិ (UNESCO ) បានទទួលស្គាល់ជាផ្លូវការឧទ្យានភូគព្ភសាស្ដ្រ ណននឿកកាវបាំង (Non Nuoc Cao Bang) គឺជាឧទ្យានភូគព្ភសាស្ដ្រសកល។
ឧទ្យានភូគព្ភសាស្ដ្រសកលណននឿកកាវបាំង ស្ថិតនៅតំបន់ដីដំបូងបង្អស់នៃភាគខាងជើងរបស់ប្រទេស វៀតណាម ចម្ងាយពីរដ្ឋធានី ហាណូយ ប្រមាណ ៣០០ គីឡូម៉ែត្រ។
ជ្រោះទឹកធ្លាក់ បានយ៉ុក គឺជាជ្រោះទឹកស្អាតដ៏ល្បីល្បាញរបស់វៀតណាម និងពិភពលោក។ នេះជាចំណុចទេសចរណ៍មានលក្ខណៈតួយ៉ាងជានិមិត្តរូបនៃខេត្ត កាវបាំង

កាវបាំង គឺជាខេត្តមានរមណីយដ្ឋានល្បីឈ្មោះជាច្រើនដូចជា៖ តំបន់អេកូទេសចរណ៍ ភៀអ្វាក់ ភៀដែន បណ្ដុំបឹង ហូថាងហែន

ជាមួយនឹងទំហំជាង ៣.០០០ គីឡូម៉ែត្រការ៉េ លាតសន្ធឹងលើភូមិសាស្រ្ត ៩ ស្រុកនៃខេត្ត កាវបាំង ឧទ្យាន ភូគព្ភសាស្ដ្រ ណននឿក កាវបាំង គឺជាទីកន្លែងរស់នៅរបស់ប្រជាជនជាង ២៥០.០០០ នាក់នៃ ៩ ជនជាតិដែលមានចំនួនមនុស្សតិចដូចជា៖ តៃ នុង ម៉ុងយ៉ាវ...។
គណៈប្រតិភូ វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេហ្វាយទ្រុង អញ្ជើញចូលរួមសម័យប្រជុំក្រុមប្រឹក្សាពិគ្រោះបណ្តាញឧទ្យានភូគព្ភសាស្រស្ដ កលនៃ UNE SCO ។ នៅទីនេះ ណននឿកកាវបាំង តូ្រវបាន UNESCO ទទួលស្គាល់ជាឧទ្យាន ភូគព្ភសាស្រ្តសកលទី ២ របស់ វៀតណាម បន្ទាប់ពីខ្ពង់រាបថ្ម ដុងវ៉ាន់ (ហាយ៉ាង) ត្រូវបានទទួលស្គាល់កាលពីឆ្នាំ ២០១០

ឧទ្យានភូគព្ភសាស្រ្តសកល ណននឿកកាវបាំង គឺជាកន្លែងដែលអាចស្វែងយល់ពីប្រវត្តិសាស្រ្តជាង ៥០០ លានឆ្នាំនៃផែនដី។ ហ្វូស៊ីល សិលាកំទេចកំណរសមុទ្រ ទិដ្ឋភាពថ្មកំបោរ... គឺជាសក្ខីកម្មដ៏ល្អឥតខ្ចោះនៃការផ្លាស់ប្តូររបស់ផែនដី

ឧទ្យានភូគព្ភសាស្ដ្រ ណននឿកកាវបាំង ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្រស្ដ កលមានអត្ថន័យដ៏សំខាន់ចំពោះ វៀតណាមធ្វើអោយប្រទេសយើងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដ៏ស្ដួចស្ដើងដែលមានឧទ្យានភូគព្ភសាស្រ្តសកលចំនួន ២ ត្រូវបាន UNESCO ទទួលស្គាល់៕
 ហ្វាងថាំង - ទ្រឿងធី - ត្រុងដាត - ថាញ់ហា - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖