Thứ 5, 27/07/2017, 11:49 GMT+7
អភិរក្សសិល្បៈចម្រៀងចាប៉ីដងវែង
14:00, 10/02/2016
ចម្រៀងចាប៉ីដងវែងគឺជារូបភាពសិល្បៈសម្តែងប្រជាប្រិយដ៏ល្អឯកពេញនិយមនៅក្នុងភូមិស្រុករបស់បងប្អូនជនជាតិខ្មែរមុននេះ។ យ៉ាងណាមិញអាស្រ័យលក្ខណៈផ្សព្វផ្សាយតមាត់គ្នាបានជាសព្វថ្ងៃនេះចំនួនសិប្បករនៃរូបភាពសិល្បៈនេះមិននៅមានច្រើនឡើយភាគច្រើនគឺសុទ្ធតែមានវ័យចំណាស់អស់ហើយ។
សិប្បករចៅនឹង (កណ្តាល) និងបណ្តាសិក្ខាកាមកំពុងហាត់រៀនចម្រៀងចាប៉ីដងវែង
 
ជាមួយនឹងបំណងប្រាថ្នាអភិរក្សនិងពង្រីកសិល្បៈចម្រៀងចាប៉ីដងវែង មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត អានយ៉ាង បានសហការជាមួយស្រុក ទ្រីតូន ចាត់តាំងថ្នាក់បង្ហាត់បង្រៀនដេញចាប៉ីដងវែងដល់សិក្ខាកាមដែលជាជនជាតិ ខ្មែរលើភូមិសាស្រ្ត បំពាក់អោយសិក្ខាកាមទាំងឡាយនូវចំណេះដឹងបំណិនគ្រឹះ របៀបដេញចាប៉ីដងវែងដើម្បីក្លាយទៅ ជាស្នូលនៅក្នុងការងារបង្ហាត់បង្រៀនណែនាំបណ្តាជំនាន់កូនខ្មែរបន្តបន្ទាប់ចេះគោរពនិងថែរក្សាតម្លៃវប្បធម៌ដ៏វិសេស វិសាលរបស់បងប្អូនជនជាតិខ្មែរនៅភាគខាងត្បូង (ណាមបូ)។
សិប្បករ ចៅនឹង ណែនាំសិក្ខាកាមរបៀបដេញចាប៉ីដងវែង
 
វិលមកស្រុក ទ្រីតូន នៅបណ្ដាថ្ងៃនេះស្តាប់សូរសម្លេងចាប៉ីដងវែងរបស់សិប្បករចៅនឹង (អាយុ ៧១ ឆ្នាំ) ស្នាក់នៅភូមិ ភឿកលើយ (ឃុំ អូឡឹម ស្រុក ទ្រីតូន ខេត្ត អានយ៉ាង) រួមជាមួយយុវជនខ្មែរប្រមាណ ១០ នាក់ដែលកំពុងតាមរៀននោះ គឺរឹតតែជឿជាក់ថាប្រភេទសិល្បៈនេះនឹងត្រូវបានអភិរក្សនិងអភិវឌ្ឍន៍៕
សម្តែងចម្រៀងចាប៉ីដងវែង

ចាប៉ីដងវែងតែងតែបានធ្វើអំពីឈើដើមខ្នុរ

ង៉ូជន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖