Thứ 3, 30/05/2017, 5:43 GMT+7
អឹកធឹកពិធីទទួលទេវតាឆ្នាំថ្មីនៃបុណ្យចូលឆ្នាំថ្មី ២០១៦
09:11, 20/05/2016
នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០១៦ បងប្អូនជនជាតិខ្មែរនៅបណ្តាខេត្ត សុកត្រាំង ត្រាវិញ គៀនយ៉ាង អានយ៉ាង បាកលីវ។ល។ អឹកធឹកប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅនឹងផ្ទះនិងនៅតាមបណ្តាវត្តនានាដែលគូសបញ្ជាក់ជាខណៈវេលាឈានចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក ២០១៦។ កាសែតរួបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមនូវរូបភាព មួយចំនួនស្តីអំពីបរិយាកាសទទួលទេវតាឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៦ របស់បងប្អូនជនជាតិខ្មែរ...៕
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមង្វៀនធៀនញ៉ឹន ជាមួយនឹងតំណាងថ្នាក់ដឹកនាំគណៈចង្អុលការតីណាមបូថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញមកសួរសុខទុក្ខ ប្រគេននិងជូនពរឆ្នាំថ្មីចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្ត មុនីរង្ស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

ព្រះសង្ឃសូត្រមន្តប្រោះព្រំទឹកមន្តលើពុទ្ធបរិស័ទក្នុងអត្ថន័យបណ្ដេញអពមង្គល នាំមកនូវភ័ព្វសំណាងនិងសុភមង្គល

ក្នុងពិធីទទួលទេវតាឆ្នាំថ្មី មានវត្តមួយចំនួនថែមទាំងចាត់តាំងសម្ដែងសិល្បៈរបាំធ្វើអោយបរិយាកាសពិធីបុណ្យកាន់តែឱឡារិក

ព្រះតេជគុណ ត្រឹនយឹន ព្រះចៅអធិការវត្តនាគវនារាម នៅសង្កាត់លេខ ៧ ទីក្រុង ត្រាវិញ (ត្រាវិញ) រៀបចំគ្រឿងទេយ្យទានទទួលទេវតាឆ្នាំថ្មីនៅក្នុងវត្ត

ពុទ្ធបរិស័ទខ្មែរវិលមកមូលជុំគ្នានៅឯវត្តចូលរួមជាមួយព្រះសង្ឃប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី

ថាច់រ៉ូបែរ - ថាញ់សាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖