Thứ 4, 18/07/2018, 2:19 GMT+7
អំណរបុណ្យចូលឆ្នាំថ្មី ណាវប៉េចូវ ជាមួយនឹងជនជាតិ ម៉ុង នៅតំបន់ភ្នំ តីបាក់
21:03, 10/05/2018
នៅពេលដែលក្រពុំក្រហមព្រឿងៗ នៃផ្កាប៉ែសចាប់ផ្តើមរីកប្រណាំងគ្នាបង្អួតសម្រស់នៅក្បែរជម្រាលភ្នំក៏ជាពេលដែលជនជាតិ ម៉ុង នៅភូមិ ថាំផឹង ឃុំ ណាំលិចស្រុក មឿងអាង (ខេត្ត ដៀនបៀន) អ៊ឹកធឹកទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី ណាវប៉េចូវ (ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង)។
តាមទស្សនាទានរបស់ជនជាតិម៉ុង ឆ្នាំដែលគ្មានខែខ្វះហើយគ្មានអធិកមាស ខែនីមួយៗ មា ន ៣០ ថ្ងៃយ៉ាងទៀងទាត់ គឺនៅថ្ងៃទី ៣៦១ ជាថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មី។ 
អ្នកសុ្រកនិងភ្ញៀវទេសចរចូលចិត្តទស្សនាល្បែងបិទភ្នែកដេញចាប់ជូ្រក

ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិម៉ុង ជាទូទៅតែងប្រព្រឹត្តឡើងមុនបុណ្យចូលឆ្នាំថ្មី វៀតណាម មួយ ខែ។ យ៉ាងណាមិញ ឆ្នាំនេះជាឆ្នាំអធិកមាស ម៉ោ្លះហើយត្រូវប្រព្រឹត្តឡើងមុនពីរខែហើយធ្លាក់ចំថ្ងៃទី ១ ខែ ១១ នៃចន្ទគតិ។
ប្អូនៗ កុមារាកុមារីនៅក្នុងភូមិបានស្លៀកពាក់សម្លៀកបំពាក់ថ្មីហើយបានម្តាយនាំទៅ ដើរលេងកុ្នងថ្ងៃចូលឆំ្នាថី្ម

ថ្ងៃចូលឆ្នាំថ្មីគឺជាថ្ងៃសប្បាយរីករាយ ជួបជុំបណ្ដាសមាជិកនៅក្នុង ក្រុមគ្រួសារគឺជាឱកាសសម្រាប់គ្រប់គ្នា ទាំងសត្វចិញ្ចឹម ឬបណ្ដាឧបករណ៍ពលកម្មត្រូវបានឈប់សម្រាក លេងសប្បាយបន្ទាប់ពីមួយឆ្នាំ ធ្វើពលកម្មហត់នឿយ។ 
ពិធីកិច្ចសែនបុព្វការីជន ជីដូនជីតារបស់បងប្អូនជនជាតិ ម៉ុង

លោក ម៉ួជូយេ លេខា គណៈកម្មាធិការបក្សឃុំ ណាំលិច បានឲ្យដឹងថា៖ ជីវភាពរស់នៅរបស់ជនជាតិ ម៉ុង បច្ចុប្បន្នបានល្អប្រសើរជាងមុនចើ្រន។
ពិធីកិច្ចមួយរបស់បងប្អូនជនជាតិ ម៉ុង បួងសួងសុំសំណាងល្អក្នុងឆ្នាំថ្មី ចូរមានដល់សមាជិកទាំងឡាយក្នុងវង្សត្រកូល
 
កុ្នងថ្ងៃចូលឆំ្នាថី្មណាវប៉េចូវ គួ្រសារនីមួយៗ សុទ្ធតែមានហោចណាស់ក៏ជ្រូកមួយក្បាលមាន់មួយគូដើម្បីសែនថ្វាយដល់បុព្វការីជន តាមពិធីកិច្ចពោរពេញដោយលក្ខណៈវប្បធម៌ជនជាតិ៕
ស៊ន់ទឺ - ផានទន់អាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ