Thứ 3, 18/12/2018, 17:50 GMT+7
អ៊ឹកធឹកពិធីបុណ្យ ងិញអុង
19:37, 09/06/2018
កន្លងទៅថ្មីៗ នេះ នៅតំបន់ប្របមាត់សមុទ្រ ឡាំងអុង យ្វៀន ហាយ ចំណុះឃុំ វិញធិញ ស្រុក ហ្វាប៊ិញ (ខេត្ត បាកលៀវ) បានប្រព្រឹត្តឡើងនូវពិធីបុណ្យ ងិញអុង លើកទី ៧ ទាក់ទាញប្រជាជនក្នុងនិងក្រៅខេត្តរាប់ពាន់នាក់មកចូលរួម។
ពិធីបុណ្យ ងិញអុង ជាពិធីបុណ្យប្រពៃណីរបស់ប្រជានេសាទនៅតំបន់ប្របមាត់សមុទ្រត្រូវបានមូលដ្ឋាន បន្តប្រារព្ធឡើងតាមកាលកំណត់ដើម្បីបួងសួងសុំអោយភ្លៀងខ្យល់អំណោយផល រាល់ជើងចេញទៅលំហសមុទ្រនេសាទបានត្រី បង្គាច្រើន។
ពិធីបុណ្យ ងិញអុង ត្រូវបានប្រារព្ធឡើងសំដៅអភិរក្ស ពងី្រកតម្លៃវប្បធម៌ខាងស្មារតី
របស់ប្រជាជននៅតំបន់ប្របមាត់សមុទ្រ

ពិធីបុណ្យប្រព្រឹត្តឡើងដោយមានសកម្មភាពវប្បធម៌ សិល្បៈ ល្បែងប្រជាប្រិយផ្សេងៗជាច្រើន...។ ជាពិសេសគឺពិធីដង្ហែក្បួនទទួល អុង (ពាក្យដែលប្រជានេសាទហៅដោយក្ដីគោរពចំពោះត្រី បាឡែន) ពីសមុទ្រចូលមកទីសក្ការៈដើម្បីប្រារព្ធពិធីសែនថ្វាយ តបស្នងសងគុណ។
លោតម៉ុងសាយផុលផុសធ្វើអោយពិធីបុណ្យកាន់តែគគ្រឹកគគ្រេងជាង

ទូកនេសាទទាំងឡាយចេញពីដីគោកទៅកាន់ពាមសមុទ្រដើម្បីដង្ហែ អុងចូលមកទី សក្ការៈប្រារព្ធពិធីសែនថ្វាយ

ពិធីបុណ្យ ងិញអុង តូ្រវបានប្រារព្ធឡើងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែ កុម្ភៈ (ត្រូវនឹង ថ្ងៃទី ៨ - ទី ៩ ខែទី ១ ចន្ទគតិ) ក្នុងបរិយាកាសអ៊ឹកធឹក គគ្រឹកគគ្រេង

ក្រៅអំពីបណ្តាសកម្មភាពវប្បធម៌ ពិធីបុណ្យក៏ជាឱកាសផ្សព្វផ្សាយរូបភាព ឧទ្ទេសនាមពីបណ្តាចំណុច អេកូទេសចរណ៍ប្របមាត់សមុទ្រ ទំនៀមទម្លាប់របស់ប្រជានេសាទនៅ បាកលៀវ នឹងភ្ញៀវទេសចរនៅគ្រប់ទិសទី៕
ញ៉ឹតប៊ិញ - ផានថាញ់គឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖