Thứ 6, 21/07/2017, 21:46 GMT+7
ខេត្ត វិញឡុង ខិតខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាជនតំបន់រាំងស្ងួតនិងជ្រាបទឹកប្រៃ
17:09, 17/08/2016
រយៈពេលកន្លងមក ប្រឈមមុខនឹងការ ប្រែប្រួលដ៏ស្មុគ្រស្មាញនៃភាពរាំងស្ងួត ជ្រាបទឹកប្រៃ ខេត្ត វិញឡុង បានបញ្ជាណែនាំអោយមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទរួសរាន់អនុវត្តបណ្តា វិធានការជាបន្ទាន់ នាំទឹកប្រើប្រាស់មកជូនបងប្អូនប្រជាជន។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឃុំ ទ្រុងង៉ាយ ស្រុក វុងលាម ផ្គត់ផ្គង់ទឹកស្អាតបំរើជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់យ៉ាងទាន់ពេលវេលា
 

តាមរយៈនោះ មជ្ឈមណ្ឌលបានជំរុញល្បឿននៃដំណើរការសាងសង់និងដាក់អោយប្រើប្រាស់ ៥ ស្ថានីយផ្គត់ផ្គង់ទឹកនៅតាមបណ្តាឃុំ៖ អានភឿក (ស្រុក ឡុងហូ) លាន់មី (ស្រុក តាមប៊ិញ) ត្រាកូន វិញស៊ន់ (ស្រុកត្រាអូន) និង មីហ្វា (ទីរួមខេត្ត ប៊ិញមិញ) ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ៣.០០០ គ្រួសារ។
 
បុគ្គលិកផ្នែកបច្ចេកទេសត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនបូម

មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត វិញឡុង ទើបតែដាក់អោយប្រើប្រាស់៥ស្ថានីយផ្គត់ផ្គង់ទឹកប្រមូលផ្តុំ ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ៣.០០០ គ្រួសារ

មជ្ឈមណ្ឌលក៏បានបំពាក់ផងដែរនូវម៉ាស៊ីនស្ទង់កំរិតប្រៃដល់ ៥ស្ថានីយផ្គត់ផ្គង់ទឹកនៅតាមបណ្តាស្រុក៖ ត្រាអូន វុងលាម ឡុងហូម៉ាងធិត ដើម្បីតាមដានកំរិតប្រៃ ម្ចាស់ការក្នុងផែនការផ្គត់ផ្គង់ទឹកស្អាតបំរើប្រជាជន។
 
ស្ថានីយផ្គត់ផ្គង់ទឹកឃុំ តឹនភូ ស្រុកតាមប៊ិញ មានពលានុភាព ៥៤០ ម៉ែត្រគូបក្នុង ១ ថ្ងៃ ១ យប់

លោក វ៉អាញ់យ្វី នាយកមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តវិញឡុង មានប្រសា សន៍ថា៖ ជាមួយប្រភពទុនជាច្រើន ១០២សំណង់ ផ្គត់ផ្គង់ទឹកស្អាត ប្រមូលផ្តុំនៅតំបន់ជនបទត្រូវបានកសាងនិងធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធភាពអត្រាគ្រួសារ ប្រជាជនជនបទប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៣% ក្នុងនោះ ៦០% នៃចំនួនគ្រួសារបានប្រើប្រាស់ទឹកស្អាតតាមស្ថានីយប្រមូលផ្តុំ...៕
ផាមមិញទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ