Thứ 2, 28/05/2018, 6:40 GMT+7
ដាំដើមឈើរាំងខ្យល់និងបាំងម្លប់អោយដើមកាហ្វេ បន្ស៊ំទៅនឹងការប្រែប្រួលអាកាសធាតុ
18:36, 08/05/2018
ខេត្ត ដាក់ឡាក់ គឺជាអាណាចក្រកាហ្វេនៃទូទាំងប្រទេសដោយមានផ្ទៃដីជាង ២០០.០០០ ហិកតាជារៀងរាល់ឆ្នាំបរិមាណផលកាហ្វេ គ្រាប់សម្រេចបានជាង ៤៥០.០០០ តោន។ 
យ៉ាងណាមិញ ផ្ទៃដីដាំកាហ្វេដែលមានដើមឈើរាំងខ្យល់និងបាំងម្លប់ទើបមានអត្រាត្រឹមតែជាង ៣០% ប៉ុណ្ណោះ ភាគច្រើនគឺបានដាំនៅតាមបណ្តាក្រុមហ៊ុន សហករណ៍ដែលផលិតកាហ្វេ។
 
ប្រជាជននៅខេត្ត ដាក់ឡាក់ ជ្រើសដើមអង្កាញ់ធ្វើជាដើមរាំងខ្យល់និងបាំងកម្ដៅថ្ងៃក្នុងចម្ការកាហ្វេ

តាមការគិតគូររបស់ផ្នែកកសិកម្មខេត្ត ដាក់ឡាក់ ប្រសិនបើធ្វើអោយសុក្រឹតបាននូវប្រព័ន្ធដើមអង្កាញ់រាំងខ្យល់និងបាំងកម្តៅថ្ងៃ អនុវត្តដំណោះស្រាយស្រោចស្រពសមស្របខេត្ត ដាក់ឡាក់ នឹងសន្សំសំចៃបានប្រមាណ ៣០០ លានម៉ែត្រ គូបទឹកក្នុងមួយឆ្នាំ។

អាស្រ័យបានដាំក្រោមម្លប់អង្កាញ់ ចម្ការកាហ្វេជាង ១ ហិកតារបស់គ្រួសារបងហ្វាងធី ថាញ់ ឃុំ ហ្វាដុង ស្រុក ក្រុងប៉ាក់ តែងតែស្រស់ល្អ មិនសូវមានដង្កូវផ្តល់ទិន្នផលមានលំនឹង

ដាំឆ្លាស់ដើមឈើប្រយោជន៍ដើម្បីសម្រួលអាកាសធាតុក្នុងចម្ការ បង្កើនសំណើម បន្ថយសីតុណ្ហភាពដ៏ចាំបាច់និងរក្សាតុល្យភាពបរិស្ថានអេកូឡូស៊ី

ក្រៅពីដើមអង្កាញ់នៅមានដើមឈើហូបផ្លែជាច្រើនប្រភេទដូចជា៖ ទុរេន ប៊័រ សាវម៉ាវ...អាចដាំឆ្លាស់បានក្នុងចម្ការកាហ្វេ រួមចំណែករក្សានិងអភិវឌ្ឍប្រព័ន្ធកសិកម្មប្រកបដោយចីរភាព ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕
ផាមគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ