Thứ 2, 29/05/2017, 1:28 GMT+7
បួនដូន ខួងអណ្ដូងស្វែងរកទឹកប្រើប្រាស់អោយបងប្អូនជនជាតិ
07:35, 13/06/2016
អាកាសធាតុរីងស្ងួតអូសបន្លាយប្រភពទឹកពីទន្លេអូរបឹងទំនប់ទាំងឡាយកំពុងរីងខះបន្តិចម្ដងៗ ទឹកអណ្ដូងដែលជីករីងចុះយ៉ាង លឿននាំមកនូវស្ថានភាពបងប្អូនជនជាតិគ្មានទឹកសម្រាប់បំរើជីវភាពជាពិសេសគឺនៅបណ្ដាស្រុកព្រំដែនរបស់ខេត្ត ដាក់ឡាក់ ដូច បួនដូន អៀស៊ុប។
ខួងអណ្ដូងនៅចំណុចសាលាមត្តេយ្យឃុំ តឹនហ័រ ស្រុក បួនដូន
 
បងប្អូនជនជាតិយកទឹកមកស្តុកទុកក្នុងធុងទាំងឡាយ

ដោះស្រាយស្ថានភាពខ្វះទឹកស្រុក បួនដូន កំពុងមមាញឹកដំណើរការខួងអណ្ដូងទឹក ១៥ ចំណុចនៅបណ្ដាតំបន់រីងស្ងួតសំខាន់ៗដើម្បីស្វែងរកទឹកប្រើប្រាស់ ទឹកផឹកស្របអនាម័យជូនបងប្អូនជនជាតិ។ ក្រៅពីនេះ ស្រុកនៅទាំងដំណើរការផ្គុំតម្លើងបណ្ដា ចំណុចផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រមូល ផ្ដុំផ្គុំ តម្លើងស្ថានីយបូមទឹកចល័ត កសាងអាងផ្ទុកទឹកឧបត្ថម្ភប្រេងអគ្គីសនីសំដៅបង្កលក្ខខណ្ឌងាយស្រួលបំផុតសម្រាប់អោយបងប្អូន ជនជាតិនៅតំបន់រីងស្ងួត៕
 
ស្រុក បួនដូន កំពុងមមាញឹកដំណើរការខួងអណ្ដូងទឹក 
១៥ ចំណុចដោយប្រើថវិកាសរុប ១,២ ពាន់លានដុង
ដើម្បីស្វែងរកទឹកប្រើប្រាស់នៅបណ្ដាភូមិស្រុកដែលមាន
បងប្អូនជនជាតិភាគតិចរស់នៅ
 
បងប្អូនជនជាតិរៀបជួរចាំយកទឹកនៅកន្លែងអណ្ដូងខួងមួយទើបបានដាក់ឲ្យប្រើប្រាស់នៅស្រុក បួនដូន

យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ