Thứ 6, 21/07/2017, 21:36 GMT+7
ទំនៀមទះគូទជ្រើសរើសភរិយារបស់បងប្អូនជនជាតិ ម៉ុង
09:04, 04/05/2016
ទះគូទជ្រើសរើសគូជីវិតជាទំនៀមទម្លាប់មួយដែលមានតាំងពីយូរ យារណាស់មកហើយរបស់បងប្អូនជនជាតិ ម៉ុង នៅខេត្ត ហាយ៉ាង។
ទំនៀមទះគូទប្រព្រឹត្តឡើងតែក្នុងបណ្តាថ្ងៃឆ្នាំថ្មីប៉ុណ្ណោះ

ក្រោមពន្លឺនៃព្រះអាទិត្យពណ៌មាសដ៏កក់ក្តៅនាថ្ងៃឆ្នាំថ្មីដើម្បីស្វែងរកគូសង្សារ យុវបុរសទាំងឡាយ បោះក្រសែភ្នែកសម្លឹងភ្លៀកៗដើម្បីបញ្ចេញ "សញ្ញា" ប្រសិនបើពេញចិត្តយុវនារីនឹងបោះកន្ទុយភ្នែកក្រឡេកតបទៅវិញ។ យុវបុរសក៏រួសរាន់ប្រកៀកចូលជិត ទះយ៉ាងស្រាលទៅលើគូទយុវនារីរួចបន្លឺពាក្យពេចន៍ស្នេហា។ យុវនារីអៀនប្រៀនទះគូទបុរសវិញរួចឆ្លើយតបដោយអឹមអៀន។ តាមពិតទៅ បុរសនារីជនជាតិ ម៉ុង ទាំងឡាយដែលបានគ្នាជាគូនោះ គឺមិនមែនរកឃើញគ្នាដោយអចេតនានោះទេ ភាគច្រើនគឺមានការស្វែងយល់គ្នាជាមុនហើយ។ ចូលរួមក្នុងទំនៀមទះគូទគឺជាឱកាសទុកអោយអ្នកទាំងពីរជួបគ្នាវិញ សម្ដែងនូវមនោសញ្ចេតនាចង់រួមរស់ជាមួយគ្នាអស់មួយជីវិត។
 
យុវបុរសរួសរាន់ប្រកៀកចូលជិត ទះគូទយុវនារីរួចបន្លឺពាក្យពេចន៍ស្នេហា

គូកំលោះក្រមុំដែលស្រលាញ់គ្នានឹងនាំគ្នាឡើងភ្នំ រកកន្លែងដើម្បីសាសង ស្បថស្បែនឹងគ្នាយ៉ាងផ្អែមល្ហែម
 
បុរសនារីជនជាតិ ម៉ុង ទាំងឡាយដែលបានគ្នាជាគូគឺមិនមែនរកឃើញគ្នាដោយ អចេតនានោះទេ ភាគច្រើនគឺមានការស្វែងយល់គ្នាជាមុនហើយ
 
យុវនារីឆ្លើយតបនឹងមនោសញ្ចេតនានោះវិញដោយទះស្រាលទៅលើគូទរបស់យុវបុរស

តាមទំនៀមទម្លាប់ បុរសនារីមួយគូត្រូវទះគូទគ្នាអោយបានគម្រប់ ៩ ដងទើប "ស្របតាមទំនៀម" ជាមួយពាក្យពេចន៍សម្ដែងនូវសេចក្ដីស្នេហាទើបត្រូវបានទទួលស្គាល់ជាផ្លូវការចាំតែអ្នកធ្វើចៅមហាចូលចែចូវនឹងអាចរៀបចំពិធីមង្គលការក្លាយជាគូស្វាមីភរិយា៕

ដូប៊ិញ - ថាញ់ហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖